ថ្ងៃនេះ Channel YouTube របស់លោក បូទី ដែលមានឈ្មោះថា Boty Phen បានបង្ហោះបទចម្រៀង cover មួយបទដែលច្រៀងដោយ យឿន ពិសី កំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់មហាជនយ៉ាងខ្លាំង។
សូមចុចអាន៖ ព្រះនាងម្ចាស់តូច នរោត្តម ជេនណា គ្រងឈុតបុរាណពីរឈុតនេះស្អាតប្រៀបបាននឹងទេពធីតាសួគ៌
ក្រោយវីដេអូ Live រៀបរាប់មួយរបស់តារាចម្រៀងអតីតម្ចាស់ពាន Cambodia’s Got Talent រៀបរាប់ពីបញ្ហាលំបាកនិងការឈឺចាប់របស់ខ្លួនរហូតមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានកាត់តវីដេអូរបស់គេយកទៅចុះផ្សាយយ៉ាងច្រើន បង្កឱ្យមានការវិភាគ វែកញែកយ៉ាងច្រើន នៅលើបណ្ដាញសង្គម ដែលមតិភាគច្រើនបង្ហាញពីការអាណិតអាសូរនិងយល់ចិត្តយល់ថ្លើមតារាចម្រៀង យឿន ពិសីយ៉ាងខ្លាំង។

យ៉ាងណាមិញថ្ងៃនេះ តារាចម្រៀង និង ជាអ្នកនិពន្ធបទភ្លេងដ៏ល្បីមួយរូបលោក បូទីបានបង្ហោះវីដេអូបទចម្រៀងមរតកដើម «វាលស្រែ១០០» ដែលជាសំនៀងដើមរបស់លោក ជា សាវឿន បកស្រាយឡើងវិញនិងសំរួលបទភ្លេងដោយ តារាចម្រៀង យឿន ពិសី។
បទ «វាលស្រែ១០០» ដែលបកស្រាយដោយ លោក យឿន ពិសីបានផុសលើ Channel YouTube របស់លោកបូទីមានឈ្មោះថា Boty Phen បានបង្ហោះចេញក្នុងថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២១ គិតត្រឹមវេលាម៉ោង៣រសៀលនេះមានចំនួន Views រហូតដល់ ៤០៣,៣៤៤ ដងហើយ។
អ្នកចូលមកបញ្ចេញមតិយោបល់ក្នុង Channel YouTube ភាគច្រើនបង្ហាញនូវការគាំទ្រនិងពេញចិត្តចំពោះទឹកសំឡេង ច្រៀងរៀបរាប់ត្អូញត្អែររបស់លោក យឿន ពិសីក្នុងបទចម្រៀង «វាលស្រែ១០០» គ្រប់ៗគ្នា។
ទស្សនាវីដេអូបកស្រាយបទចម្រៀង «វាលស្រែ១០០» ដោយតារាចម្រៀង យឿន ពិសី ខាងក្រោមនេះ៖
