Nadech រន្ធ.ត់​ចិត្ត​ក្រោយ​ឃើញ​រូប​ភាព​ផ្ទះ​របស់​ខ្លួន​នៅ​ខេត្ត​ ខន​កេន​ ត្រូវ​ជន់​លិច​ធ្ងន់​ធ្ងរ​ ចំណែក​អ្នក​ម្ដាយ​របស់​តារា​រូប​នេះ​ត្រៀម​ត្រលប់​ទៅ​មើល​ផ្ទះ​​បន្ទាន់​។​

សូមអានអត្ថបទ៖ តារា​សម្ដែង​រូប​សង្ហា​ Nadech Kugimiya ឡើង​ជិះរថភ្លើង​អគ្គីសនីត្រូវ​ហ្វេន​ថត​បាន​យក​មក​ផុស​សរសើរ​ថា​សង្ហា តែ​បែរជា​ត្រូវ​មហាជន​រិះគន់​និង​តវ៉ា​ទៅ​វិញ​!!!

តារា​សម្ដែង​រូប​សង្ហា​ Nadech Kugimiyas រន្ធត់​ចិត្ត​ខ្លាំង​មិន​ស្ទើរ​ក្រោយ​ឃើញ​រូប​ភាព​ផ្ទះ​របស់​ខ្លួន​នៅ​ខន​កេន​ កំពុង​តែ​ត្រូវ​ទឹក​ជំនន់​ជន់​លិច នេះ​បើ​តាម​ការ​បង្ហោះ​របស់​ម្ដាយ​របស់​តារា​រូប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​។ ចំណែក​ឯ​អ្នក​គាំទ្រ​ នាំ​គ្នា​ជួយ​បន់​ស្រន់​ឱ្យ​ក្រុម​គ្រួសារ​តារា​រូប​នេះ​ឆ្លង​ផុត​ឧបសគ្គ​លើក​នេះ​យ៉ាង​ឆាប់​រហ័ស​។

បញ្ហា​ទឹក​ជំនន់​ដែល​កើត​ឡើង ​ដោយ​សារ​តែ​បញ្ហា​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​តែ​ធ្វើ​ឱ្យ​ទីតាំង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ​មាន​ទឹក​ជន់​លិច​ ដោយ​កន្លែង​ខ្លះ​កម្រិត​ទឹក​មាន​កម្ពស់​ខ្ពស់​រហូត​លិច​ចូល​ដល់​ក្នុង​ផ្ទះ​បណ្ដាល​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ និង​បង្ក​​ជា​ផល​លំបាក​ដល់​ការ​ប្រើ​ប្រាស់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន​។ ​ក្នុង​ចំណោម​ខេត្ត​និង​តំបន់​ដែល​កំពុង​តែ​ជន់​លិច​នោះ​ក៏​មាន​ខេត្ត​ ខនកេន ដែល​ជា​ទី​កំណើត​របស់​ Nadech ដោយ​ខណៈ​នេះ​កម្ពស់​ទឹក​ខ្ពស់​បាន​ហូរ​លិច​ចូល​ដល់​ក្នុង​ផ្ទះ​តារា​រូប​នេះ​រួច​រាល់​អស់​ហើយ​។

អ្នក​ម្ដាយ​របស់​ Nadech គឺ​លោក​ស្រី​ Kaew Jung បាន​បង្ហោះ​រូប​ភាព​ទឹក​ជន់​លិច​ចូល​ផ្ទះ​របស់​ខ្លួន​ជា​ពិសេស​គឺ​នៅ​ទី​លាន​ចត​រថយន្ត​ផ្ទះ​របស់​អ្នក​ស្រី​ ជាមួយ​នឹង​ Caption ថា​៖ «អូយ​!!!! ម៉ែ​ទើប​តែ​ត្រលប់​មក​ខន​កេន​ ម្សិល​មិញ​​… ព្រឹក​នេះ​!!!! ម៉ែ​ផាត់​ ផ្ញើ​រូប​ភាព​ទឹក​ជន់​ផ្ទះ​មក​ឱ្យ​ ម៉ែ​ទើប​ត្រលប់​មក​ពី​ផ្ទះ​ម្សិលមិញ​…បារម្ភ​ពី​ម៉ែ​ផាត់​ ណាស់​!!!ព្រោះ​ធ្លាប់​ទឹក​ជន់​ដល់​មួយ​ម៉ែត្រ​…លើក​នេះ​ប្រហែល​ជា​ត្រូវ​លើក​ម៉ែ​ផាត់​ឡើង​ជាន់​ទីពីរ​ បារម្ភ​ណាស់​ សុំ​ភាវមនា​និង​សុំ​​លើក​កម្លាំង​ចិត្ត​ឱ្យ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ឆាប់​រហ័ស​!»
សូមអាន​អត្ថបទ៖ ច្រណែន​ណាស់! Nadech ដឹក​ដៃ​ Yaya ឡើង​ភ្នំ​បោះ​តង់មើល​​ព្រះ​អាទិត្យ​​ អាំង​ Marshmello ញ៉ាំ​ពីរ​នាក់​

បន្ទាប់​ពី​​នោះ​មិន​យូរ​ Nadech ក៏​បាន​ចូល​មក​ Comment ជា​រូប​ភាព​ Emoji ចំហរ​មាត់​រន្ធត់​ចិត្ត​ខ្លាំង​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចូល​មក​ផ្ដល់​កម្លាំង​ចិត្ត​ និង​សុំ​ឱ្យ​ក្រុម​គ្រួសារ​តារា​រូប​នេះ​ឆ្លង​កាត់​ឧបសគ្គ​នេះ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​៕

Share.