ថ្មីៗនេះកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា បានចេញមកអំពាវនាវសុំឱ្យមានការគាំទ្រឡើងវិញ បន្ទាប់កម្មវិធីនេះបានធ្លាក់បាត់ប្រជាប្រិយភាពយ៉ាងគំហុក។ អាចជាការឆ្លើយតបត្រលប់ទៅកម្មវិធីវិញ បុគ្គលល្បីលើបណ្ដាញសង្គមគឺ លោក Peypey Dy បានចេញមកទម្លាក់ពីមូលហេតុដែលបេក្ខភាពកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា មិនមានសន្ទុះផុសផុរដូចឆ្នាំមុនៗ។
បុគ្គលល្បីរូបនេះបានលើកពីមូលហេតុចម្បងៗដែលធ្វើឱ្យកម្មវិធីដែលធ្លាប់តែមានអ្នកគាំទ្រជួយ Share រហូតដល់ខ្ទង់លាននិង Like ខ្ទង់សែន តែឆ្នាំនេះបែរជាគ្មានចំណាត់ថ្នាក់ ហើយមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋទាំងដែលការជ្រើសរើសបវរកញ្ញាបានល្អសមសួនហើយ ប៉ុន្តែបញ្ហាគឺកើតចេញពីស្ថាប័ន MGC ខ្លួនឯង ដោយទុកឱ្យ Admin ឆ្លើយឆ្លងឌឺដងផ្លែផ្កាដាក់អ្នកគាំទ្រ មិនទទួលយកមតិកែតម្រូវ។ លោកបានលើកឡើងពីការអាណិតចំពោះបេក្ខនារីកម្ពុជាដែលខិតខំ ប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង រហូតគ្មានពេលសំរាក ប៉ុន្តែសន្ទុះគាំទ្របែរជាស្ងាត់ជ្រាបទៅវិញ។
នេះគឺជាចំណាប់អារម្មណ៍ទាំងស្រុងរបស់ Peypey Dy ចំពោះករណី Miss Grand Cambodia 2022 ជ្រុះបាត់ការគាំទ្រយ៉ាងគំហុកពីសាធារណជន៖ «ឆ្នាំមុនៗ Like ខ្ទង់សែន Share ចូលលាន តែឆ្នាំនេះបវរកញ្ញាកម្ពុជាបែរជាគ្មានចំណាត់ថ្នាក់ មិនទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ជ្រើសរើសបានបវរកញ្ញាល្អហើយ មានសមត្ថភាពហើយ ប៉ុន្តែការគាំទ្របែរជាធ្លាក់ចុះ បញ្ហាកើតពីស្ថាប័ន admin ប្រើសំដីឌឺដងនាំផលប៉ះពាល់ដល់បេក្ខភាពប្រលង ឥលូវឃើញលទ្ធផលទេ? ពេលគេរិះគន់ស្ថាបនាចង់អោយល្អ ដាក់គេវិញឡើងចុក ថាគេជាន់ពន្លិច និយាយទៅ អោយរឹងប៉ះមិនបាន ផុសឌឺម៉ាឆ្ងាញ់បែបគេគិតថា អាណាថាអីថាទៅ ដល់ថ្ងៃពួកវាដឹងតែ like shareហើយ អាណិតតែបេក្ខភាពទេ គ្នាខំណាស់ ហាត់ផងអីផងស្ទើរតែគ្មានពេលសំរាក តែ admin ដុតកំហឹងមហាជន ចឹងមានតែតាមហ្នឹងទៅ។ ខ្មែរស្រលាញ់ខ្មែរ តែបើ…..រឹងដូចដែកថែបចឹង អោយ admin ហ្នឹងចាត់ចែងតែឯងទៅ»