លោក វ៉ាត វ៉ាន់ ដែលគ្រប់គ្នាស្គាល់ថាជាអតីតបេក្ខជនប្រឡងនៅក្នុងកម្មចម្រៀង Beat​ The ​Best​ បានចេញមកបង្ហោះសារគាំទ្រចំពោះករណី Casting​ អស់​លុយ ដែលតម្រូវ​ឱ្យ​អ្នក​ចូលរួម​ត្រូវ​ទិញ​ពាក្យ​ក្នុង​តម្លៃ​១​$ បន្ទាប់ពីបញ្ហានេះមានភាពចម្រូងចម្រាស់និងរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ចំពោះលោក វ៉ាត វ៉ាន់ ឯណេះវិញ ក៏បានបង្ហាញគោលជំហរមួយដោយលោកលើកឡើងថា ៖

១$ លុយខ្ញុំ មកcasting free ក៏មាន ចំណាយលុយក៏មាន តែបើស្ដាយ មិនបាច់ទៅៗគឺចប់រឿងហើយ គ្មាននរណាបង្ខំយើងអោយទៅទេ ខ្ញុំត្រឹមអ្នកចូលរួមធម្មតា មិនមែនបវរកញ្ញារ រឺអ្នកស្អាតៗ ដែលមានទីផ្សារស្រាប់ទេ ចឹង១$ អីនឹងក៏មិនក្រដែរ តែក្រអីក្រទៅកុំអោយតែប៉ះពាល់អ្នកដរទៃ ក្រគំនិតគ្មានការអភិវឌ្ឈន៍ដោយខ្លួនឯងក៏ពីបាកដែរ។ មិនបាច់ដៀលគំនិតគេអ្នកទៅcastingធ្វើដូចគេមិនស្គាល់វិស័យនឹងអី។ បើនិយាយពីវិស័យនឹងវិញ ក៏មានការយល់ដឹងច្រើន ព្រោះធ្លាប់ធ្វើការផ្នែក Designer, SPFX Make Up, Film Industry, Modeling ជាអន្តរជាតិច្រើនដែរ ចឹងគេយល់ហើយការ casting គេមិនយកលុយ តែវាតាមកម្មវិធីខុសៗគ្នា នរណាយកលុយក៏យក មិនយក free ក៏freeទៅយើងមិនបាច់ទៅឈឺចាប់នឹងកម្មវិធីគេទេ សំខាន់អោយតែយើងល្អ និងអភិវឌ្ឈន៍ខ្លួនឯងអោយប្រសើរទៅគឺល្អហើយ។ ខ្ញុំផ្ទាល់ គឺទៅ casting ព្រោះស្រឡាញ់ ចង់បង្ហាញការតុបតែងខ្លួនបែបFashion ហើយចង់បានបទពិសោធន៍ ទោះអស់លុយ រឺមិនអស់ ក៏នៅតែចង់ទៅ ដោយក្នុងនាមជាអ្នកលើកស្ទួយខ្មែរគ្នាឯង ព្រោះបើឃើញខ្មែរមានការទូលំទូលាយវិស័យនេះ គឺយើងនឹងបានផលប្រយោជន៍រួមទាំងអស់គ្នា ប្រសិនបើយើងអោយវិស័យនេះរីករាលដាលជាងនេះបែបអន្តរជាតិទៀតរិតតែល្អ។ មនុស្សម្នាក់ៗតែងមានគំនិតBusiness ទោះមិនមានក៏ការចំណាយត្រូវមានចំណូលដែរ ចឹងកុំធ្វើបែបOver Reactionពេកអី។ សរសើរទៅដែលគេធ្វើអោយកម្មវិធីមានការអ៊ូអរ ល្បីចឹង។ យ៉ាងណា ក៏ជូនពរបងប្អូនដែលស្រឡាញ់វិស័យនេះ កុំបោះបង់ ហើយបន្តស៊ូៗទៀត។

Vart Van

ការលើកឡើងនេះហាក់បង្ហាញពីប្រតិកម្មតបតជាមួយកញ្ញា ប៊ី សុធារី ដែលជាបវរកញ្ញា និងម៉ូដែលអាជីព ព្រោះថាកន្លងនេះ កញ្ញាក៏បានបញ្ចេញមតិរិះគន់ចំពោះរឿង Casting​ អស់​លុយ ដោយមិនបញ្ជាក់ចំពោះបុគ្គល ឬកម្មវិធីណាមួយឱ្យចំនោះឡើយ។

ចូលអាន៖ កញ្ញា​ ប៊ី​ សុធារី​ ហួស​ចិត្ត​រឿង​ Casting​ កម្មវិធី​ដើរ​ម៉ូដ​មួយ​ ត្រូវ​ចំណាយ​លុយ​ និង​ខាត​ពេល​វេលា ទាំងមិនដឹងធ្លាក់ជាប់​

ក្រោយ​ ​ប៊ី​ ​សុធារី ចេញ​មុខ​រិះគន់​រឿង​ Casting​ អស់​លុយ​ ស្រាប់តែ​ ​Oliva​ ​Kong​ ​ពោល​តបត​វិញ​​បែប​នេះ​!

សូមជម្រាបថា លោក វ៉ាត វ៉ាន់ គឺជាអតីតបេក្ខជនប្រឡងចម្រៀងកម្មវិធី  X Factor និង Beat​ The ​Best​ ដែលភាគច្រើនលោកលើកយកបទចម្រៀងជាភាសាអង់គ្លេសមកបកស្រាយ។ ក្រៅពីនោះលោកក៏ជាអ្នកជំនាញច្នៃម៉ូដម្នាក់ និងជាបុគ្គលល្បីម្នាក់នៅលើបណ្ដាញសង្គម TikTok ផងដែរ។ ភាគច្រើននៃវីដេអូរបស់លោកគឺលើកបង្ហាញពីអំពីការផាត់មុខប្លែកៗបែប Visual effects ។

Share.