កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ពិធីការិនីទូរទស្សន៍ MYTV និងជាអតីតបវរកញ្ញា Miss Grand Cambodia ដែលបានជាប់បណ្ដឹងប្តឹងដោយ ឧកញ៉ា ហេង សៀ បានរួចផុតពីការចោទប្រកាន់ហើយ។ នេះបើយោងតាមដីកាសម្រេចរបស់ សាលាដំបូងរាជធានីភ្នំពេញបានចេញកាលពីម្សិលមិញនេះ។
យោងតាមសេចក្ដីសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ បានលើកលែងការចោទប្រកាន់លើកញ្ញា មាន ពេជ្ររីតា សបញ្ជាក់យ៉ាងច្បាស់ថា ការចោទប្រកាន់ថាកញ្ញាយកកាំបិតចាក់ទៅលើ ឧកញ៉ា ហេង សៀ នៅថ្ងៃកើតហេតុ ក្នុងរថយន្តនោះ ច្បាស់ជាមិនមែនដើម្បីប្លន់យកទូរស័ព្ទដៃ ឬ មានចេតនាដណ្តើមយកទូរស័ព្ទមកលុបរូបភាពអាសអាភាសក្នុងនោះចេញទេ ប៉ុន្តែវាជាការប្រើសិទ្ធិការពារខ្លួន នៅពេលដែលលោកឧកញ៉ា ហេង សៀ បានប្រើប្រាស់កម្លាំងបាយបំពានផ្លូវភេទ ប៉ុនប៉ងរំលោភ ទៅលើរូបនាងកញ្ញាទៅវិញទេ ហើយការការពារខ្លួនពីការរំលោភបំពានដោយកំរោលខុសច្បាប់នេះ ច្បាប់មិនបានកំណត់ឱ្យមានការទទួលខុសត្រូវ ឬ មានទោសនោះឡើយ៕
សេចក្ដីសម្រេចលើកលែងការចោទប្រកាន់របស់តុលាការបានធ្វើឡើងកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះមានចំនួន៧សន្លឹក និង មានអត្ថន័យទាំងស្រុងដូចខាងក្រោម៖






