យុទ្ធសាស្ត្រ​ Marketing របស់​លោក​ ហ្វៃ​ សំអាង​ ម្ដង​នេះ​ពិត​ជា​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​ព្រោះ​​ទាក់​ចិត្ត​ឱ្យ​មហាជន​ចាំ​តាម​ដាន​រហូត​ ឧទាហរណ៍​ដូច​ជា​ថ្មីៗ​លោក​ បាន​ចេញ​មក​ទម្លា.យ​ពី​ឈុត​ឆាក​ស្នេហា​ផ្អែមល្ហែម​រវាង​លោក​ អ៊ុន សិទ្ធា និង​អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា ដោយ​គ្រាន់​តែ​ស្ដាប់​តាម​ការ​រៀបរាប់​របស់​លោក​រួច​​ហើយ​ ម្នាក់​ៗ​រមួល​ខ្លួន​ចង់​ដឹង​សាច់​រឿង​ឆាប់​ៗ​។

អាន​អត្ថបទ​ អ្នក​ដឹក​នាំ​រឿង​ ហ្វៃ​ សំអាង​ បង្ហើប​គម្រោង​​ថ្មី​ថត​រឿង​ភាគ​ដ៏​ល្អ​ឯក​នា​ពាក់​កណ្ដាល​ឆ្នាំ​២០២២​នេះ​ ប្រមូល​ផ្ដុំ​តារា​ល្បី​ៗ​ដល់​ទៅ​ ៤០​នាក់​មក​ជុំ​គ្នា​

លោក​ ហ្វៃ​ សំអាង និង​ ភរិយា

និយាយ​ពី​ឈ្មោះលោក​​ ហ្វៃ​ សំអាង​ អ្នក​គាំទ្រ​និង​​មហាជន​ បាន​ទទួល​ស្គាល់​ស្នាដៃ​និពន្ធ​ និង ​ដឹកនាំ​របស់​លោក​រួច​ជា​ស្រេច​ទៅ​ហើយ​ ព្រោះ​គ្រប់​ស្នាដៃ​របស់​លោក​តែង​តែ​មាន​អ្វី ថ្មី​និង​ប្លែក​ៗ​ ​ជា​ចំណី​ចក្ខុ​ជា​ជូន​អ្នក​ទស្សនា​ជា​និច្ច​​ជាពិសេស​មិន​អាច​ខ្វះ​បាន​ ឈុត​ឆាក​ស្នេហា​ដែល​តែង​តែ​មាន​នៅ​ក្នុង​សាច់​រឿង​របស់​លោក​ ក៏​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា​ មាន​ភាព​លេច​ធ្លោរ​ រហូត​ដល់​អាច​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខ្លះ​សឹង​មិន​ហ៊ាន​ទស្សនា​ក៏​មាន​ ព្រោះ​តែ​​មើល​ទៅ​ដូច​ជា​ការ​ពិត​​ពេក​។​

បើ​មើល​តាម​ការ​រៀបរាប់​របស់​លោក ​ហ្វៃ​ សំអាង​ ​​​តួ​អង្គ​​អ្នក​នាង​​ ចន ច័ន្ទ​លក្ខិណា (ម៉ែ​ដោះ​ញញឹម​) និង​ លោក​ អ៊ុន សិទ្ធា (ព្រះ​អង្គ​ម្ចាស់​ ​វរនន្ទ​) គឺ​ជា​ស្នេហា​ក្នុង​យល់​សប្តិ​​ បង្កើត​បាន​ជា​​ផ្ទាំង​ទស្សនីយភាព​ស្នេហា​មួយ​​ផ្អែម​ល្ហែម​ ដែល​គួរ​ឱ្យ​ពិចពិល​រមិល​មើល​នៅ​លើ​ឆ្នេរ​ខ្សាច់​ប្រប​មាត់​ទឹក​។ ​ខាង​ក្រោម​នេះ​គឺជា​ការ​រៀបរាប់​របស់​លោក​ ហ្វៃ​ សំអាង​ ពី​តួអង្គ​ ម៉ែដោះ​ ញញឹម និង ​ព្រះ​អង្គ​ម្ចាស់​​វរនន្ទ​៖

«លោក​​ជំទាវ​​ ចន​ ច័​ន្ទ​លក្ខិណា​​ ​មក​លេីក​នេះ​នៅ​ក្នុង​ខ្សែ​​ភាព​យន្ត​ភាគ​​ខ្នាត​​ធំ​​រឿង​​​ អប្សរា​មហាអង្គរ​​ ជា​​តួ​​អង្គ​​មាន​​ឈ្មោះ​​ថា​ម៉ែ​​ដោះ​​ ​ញញឹម​​​ ​ជា​​ស្ត្រី​​ដ៏​​មាន​​ឥទ្ធិពល​​នៅ​​ក្នុង​​ព្រះ​រាជ​​ដំណាក់​​​ វរនន្ទ​។​ ​ជា​​ស្ត្រី​​ដែល​​​រក្សា​ភាព​ក្រមុំ​មិន​យក​​ស្វាមី​ព្រោះ​តែ​ក្តី​ស្រ​ម៉ៃ​មិន​បាន​​សម្រេច​​ ​ប៉ុន្តែ​​បែរ​​ជា​​​អ​ស់​ព្រហ្មចារី​តាមរយៈ​ការ​សុបិន​ជាមួយ​​​ ព្រះ​​អង្គ​​ម្ចាស់​​ ​​វរនន្ទ​​ទៅ​វិញ​​ ​ផ្ទាំង​​ទស្សនីយភាព​​ដែល​​ពេចពិល​រមិល​មេីល​នៅ​លេី​ឆ្នេរ​​ខ្សាច់​​ប្រប​មាត់​ទឹក​​ ​ម៉ែ​​ដោះ​​ ​ញញឹម​​​ ​និង​​ព្រះ​​អង្គ​ម្ចាស់​​ វរនន្ទ​​ដែល​​សម្ដែង​​ដោយ​​លោក​​ ​អ៊ុន​ សិទ្ធា​ ​ពិត​ជា​ ​ផ្អែមល្ហែម​​ដែល​​អាច​​ធ្វើ​​ឲ្យ​​លោក​​អ្នក​​ទស្សនា​​មិន​​ហ៊ាន​​ព្រិច​​នេត្រា​​។ ​ម៉ែ​​ដោះ​​ ​ញញឹម​​ ច​រិត​​មុឺងម៉ាត់​​ ​ញញឹម​​ពី​​មុខ​​ ​លូក​ចាក់​ពី​ក្រោយ​​ ​​បេី​ជួយ​ធ្វេី​កិច្ច​ការ​​អ្វី​ត្រូវ​តែ​បាន​ផល​តប​ស្នង​​ ​នៅ​​ឆាក​​ចុង​ក្រោយ​​ ​ម៉ែ​​ដោះ​​ ​ញញឹម​​ ​ត្រូវ​​ចង​ហាល​ភ្លៀង​​ ​ក្រោម​ផ្គរ​​រន្ទះ​​ជាមួយ​​សូរ​សៀង​​រំពាត់​ខ្សែ​តី​​​ ​ដំបង​គល់​ឬស្សី​ពី​​​ដៃ​ព្រះ​សេនា​​ ​កល​និង​ហ៊ាន​ ដែល​ធ្លាប់​គោរព​​ឱន​លំទោន​​ឡេីង​​បែក​ឈាម​ពាសពេញ​ខ្លួន​។​

យ៉ាង​ណា​មិញ​សាច់​រឿង​ដែល​បាន​ចំណាយ​ពេល​និពន្ធ​រហូត​ដល់​ទៅ​៤​ឆ្នាំ​នេះ​ កំពុង​តែ​ផលិត​ចេញ​ជា​រូបភាព​វីដេអូ​ដើម្បី​ចាក់​បញ្ចាំង​ជូន​អ្នក​គាំទ្រ​ទស្សនា​នៅពេល​ខាង​មុខ​នេះ​ហើយ​។ ចង់​ដឹង​ថា​មាន​អ្វី​ដែល​ពិសេស​លើ​សពី​ការ​រៀប​រាប់​របស់​អ្នក​និពន្ធ​ និង​ដឹកនាំ​ រូប​នេះ​កុំភ្លេច​ចូលរួម​ជួយ​គាំទ្រ​ស្នាដៃ​របស់​កូន​​ខ្មែរ​ទាំង​អស់​គ្នា​៕​

Share.