ក្លិប​បាល់ទាត់ Al Ahly SC នៅ​ប្រទេស​អេហ្ស៊ីប កាល​ពី​ពេល​ថ្មីៗ បាន​បន្ថែម​ទូ​ដាក់​ពាន​ថ្មី​មួយ​ទៀត​នៅ​កីឡដ្ឋាន Al Ahly’s Salam stadium ​របស់​ខ្លួន ខណៈ​ក្រុម​មួយ​នេះ​ជា​ក្លិប​ជោគជ័យ​​នៅ​ក្នុង​ប្រទេស និង​នៅ​​ប្រចាំ​ទ្វីប​អាហ្វ្រិក ផង​ដែរ។

គិត​ត្រឹម​ពេល​នេះ​ក្លិប Al Ahly SC មាន​អាយុ​១១៤ឆ្នាំ​ហើយ ព្រម​ទាំង​​ធ្លាប់​ឈ្នះ​ពាន​នានា​រហូត​ដល់​១៤១ ពានរង្វាន់។ ពានរង្វាន់​ដែល​ក្រុម​នេះ​ធ្លាប់​ឈ្នះ​មាន​ដូចជា៖
-Egyptian Premier League ៤២​ដង
-ពានរង្វាន់ Egypt Cup ៣៧​លើក
-ពានរង្វាន់ Egyptian Super Cup ១១លើក
-ពានរង្វាន់ Sultan Hussein Cup ៧លើក
-ពានរង្វាន់ Cario League ១៦លើក
-ពានរង្វាន់ Egyptian Confederation Cup ១លើក​
-ពានរង្វាន់ United Arab Republic (អេហ្ស៊ីប-ស៊ីរី) Championship

អត្ថបទពាក់ព័ន្ធ៖ប្រទេស​២២ នៅ​ទ្វីប​អាហ្វ្រិក មិន​អាច​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជម្រុះ World Cup បាន​នោះ​ទេ

ក្រៅ​ពី​នោះ​ក្រុម​នេះ​ធ្លាប់​ឈ្នះ​ពានរង្វាន់​កម្រិត​ទ្វីប​អាហ្រ្វិក​​ដូចជា៖
-​ជើង​ឯក​ទ្វីប CAF Champions League ៩លើក
-ពានរង្វាន់ CAF Cup Winners’ Cup ចំនួន​៤លើក
-ពានរង្វាន់ CAF Confederation Cup ចំនួន​១លើក
-ពានរង្វាន់ CAF Super Cup ​ចំនួន​៧លើក

Telegram-Troryorng
Share.