សហព័ន្ធ​កីឡា​វាយសី​ របស់​ម៉ាឡេស៊ី ដែល​ជា​សមាជិក​ប្រជាជាតិ​អាស៊ាន បាន​បញ្ជាក់​ថា​​អត្តពលិក​របស់​ខ្លួន​ចំនួន​១០នាក់ ទទួល​បាន​សំបុត្រ​យន្តហោះ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក 2020 Summer Olympics និង​កីឡា​ប៉ារ៉ាអូឡាំពិក 2020 Summer Paralympics ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ជប៉ុន។

អត្តពលិក​ទាំង​១០​រូប​នេះ​មាន៖
១.Lee Zii Jia (វិញ្ញាសា​វាយ​​ឯកត្តជន​បុរស)
២.Soniia Cheah (វិញ្ញាសា​វាយ​ឯកត្តជន​នារី​)
៣.Aaron Chia & Soh Wooi Yik (វិញ្ញាសា​វាយ​គូ​បុរស)
៤.Chow Mei Kuan & Lee Meng Yean ((វិញ្ញាសា​វាយ​គូ​នារី)
៥.Chan Peng Soon & Goh Liu Ying (វិញ្ញាសា​វាយ​គូ​ចម្រុះ ឬ​គូ​បុរស-នារី)

ចំណែក​ប្រកួត​ក្នុង​ Paralympics Games មាន៖
៦.Cheah Liek Hou (វិញ្ញាសា SU5 – upper limb disability)
៧.Didin Taresoh (វិញ្ញាសា SS6 – dwarf class)

អត្ថបទពាក់ព័ន្ធ៖មុន​ស៊ីហ្គេម​មក​ដល់ ថៃ និង​ម៉ាឡេស៊ី បង្ហាញ​ភាព​ខ្លាំង​រៀង​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​វាយ​សី​​កម្រិត​ពិភពលោក​​នៅ​អង់គ្លេស

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក2020 Summer Olympics ​មាន​៥វិញ្ញសារ​ ដោយ​ក្នុង​នោះ​មាន ទី១ វិញ្ញាសា​វាយ​​ឯកត្តជន​បុរស ទី២ វិញ្ញាសា​វាយ​​ឯកត្តជន​នារី ទី៣ វិញ្ញាសា​វាយ​គូ​បុរស ទី៤ វិញ្ញាសា​វាយ​គូ​នារី និង​ទី៥ វិញ្ញាសា​វាយ​គូ​ចម្រុះ។

កាល​ពី​ព្រឹត្តិការណ៍ 2016 Summer Olympics នៅ​ប្រទេស​ប្រេស៊ីល ភាគី​ម៉ាឡេស៊ី ដណ្តើម​បាន​មេដាយ​ប្រាក់​៣​វិញ្ញាសា​ គឺ​​កីឡាករ Lee Chong Wei លើ​វិញ្ញាសា​វាយ​ឯកត្តជន កីឡាករ Goh V Shem និង​Tan Wee Kiong វិញ្ញាសា​វាយ​គូ​បុរស និង​ វិញ្ញាសា​វាយ​គូ​ចម្រុះ បាន​ទៅChan Peng Soon និង​Goh Liu Ying៕

អត្ថបទពាក់ព័ន្ធ៖ម្ចាស់​មេដាយ​មាស អូឡាំពិក​ផ្នែក​កីឡា​វាយសី​របស់​កូរ៉េខាងត្បូង ឆ្លងកូវីដ-១៩

Telegram-Troryorng
Share.