យោង​តាម​សារព័ត៌មាន​ The New York Time របស់​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ថា​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក​ Kim Jong Un បាន​ហៅ​ឧស្សាហកម្ម​ចម្រៀង​ K-Pop របស់​កូរ៉េ​ខាង​ត្បូង​ថា​ជា ​«ជំងឺ​មហារីក​សាហាវ​» ដែល​នឹង​នាំ​គ្រោះថ្នាក់​មក​ដល់​ភាព​ស្ថិតស្ថេរ​គង់វង្ស​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​។​​​​​

សូម​ចុច​អាន៖ នៅ​ពីក្រោយ​រូប​ថត​ញ៉ាំ​ចេក​ ​របស់​តារា​ចម្រៀង​ Sandara Park មាន​អាថ៌កំបាំង​សំខាន់​មួយ​!

មេដឹកនាំ​កូរ៉េ​ខាង​ជើង​រូប​​នេះ​បាន​បន្ថែម​ទៀត​ថា​ K-Pop បាន​បំផ្លិច​បំផ្លាញ​ដល់​ការ​តុបតែង​ខ្លួន​ ម៉ូដ​សក់​ ការ​និយាយ​ស្ដី​ ព្រម​ទាំង​អាកប្បកិរិយា​របស់​ជនជាតិ​កូរ៉េ​ខាង​ជើង​ ហើយ​អាច​នឹង​ធ្វើ​ឱ្យ​ប្រទេស​​កូរ៉េ​ខាង​ជើង​រលំរលាយ​ប្រៀប​ដូច​ជញ្ជាំង​ដុះ​ស្នឹម​។

លោក​ Kim បាន​បន្ត​ទៀត​ថា​កន្លង​មក​ កូរ៉េ​ខាង​ជើង​បាន​ព្យាយាម​បិទ​បាំង​ការពារ​មិន​ឱ្យ​ឥទ្ធិពល​បរទេស​ចូលមក​ជ្រួតជ្រាប​ក្នុង​ចំណោម​ប្រជាជន​ខ្លួន​។

សារ​ព័ត៌មាន​ The New York Times បាន​ធ្វើ​សេចក្ដី​រាយការណ៍​បន្ថែម​ទៀត​ថា​ កូរ៉េ​ខាង​ជើង​បាន​ចេញ​ច្បាប់​ថ្មី​កាល​ពី​ខែ​ធ្នូ​ចុង​ឆ្នាំ​២០២០​ កន្លង​ទៅ​ឱ្យ​បញ្ជូន​អ្នក​ណា​ក៏​ដោយ​ដែល​មើល​ព័ត៌មាន​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទៅ​ប្រើប្រាស់​កម្លាំង​នៅ​ក្នុង​ជំរុំ​​ឃុំឃាំង​រហូត​ដល់ ​១៥​ឆ្នាំ ខណៈ​អ្នក​ដែល​និយាយ​ សរសេរ​ ឬ​ច្រៀង​ចម្រៀង​កូរ៉េ​ខាង​ត្បូង​នឹង​ត្រូវ​បញ្ជូន​ទៅ​ជំរុំ​ឃុំឃាំង​ឱ្យ​ប្រើប្រាស់​កម្លាំង​ពលកម្ម​រយៈ​ពេល ​២​ឆ្នាំ​

គ្រួសារ​របស់​លោក​ Kim Jong Un បាន​គ្រប់គ្រង​ប្រទេស​កូរ៉េ​ខាង​ជើង​៣​ជំនាន់​មក​ហើយ​ ក្នុង​នោះ​កូរ៉េ​ខាង​ជើង​ចេញ​មក​ឃោសនា​បបួល​ឱ្យ​ប្រជាជន​មើល​ឃើញ​ថា​កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​ក្រីក្រ​និង​មាន​មនុស្ស​សុំទាន​ច្រើន​ ប៉ុន្តែ​មាន​មនុស្ស​លប​លួច​នាំ​ព័ត៌មាន​សិល្បៈ​កម្សាន្ត​កូរ៉េ​ខាង​ត្បូង​ទៅ​ចែក​ចាយ​នៅ​កូរ៉េ​ខាង​ជើង​តាម​ Flash Drive ធ្វើ​ឱ្យ​ជនជាតិ​កូរ៉េ​ខាង​ជើង​ជំនាន់​ក្រោយ​ៗ​បាន​ដឹង​ថា​ ជនជាតិ​កូរ៉េ​ខាង​ត្បូង​មិន​បាន​ប្រឈម​នឹង​ជីវភាព​ក្រី​ក្រ​ដូច​ជា​ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ជួប​ប្រទះ​នោះ​ទេ​៕

Telegram-Troryorng


Share.