កីឡាករ NOVAK DJOKOVIC

កីឡាករ​លេខ១​ពិភពលោក Novak Djokovic បាន​បំបាក់​ម្ចាស់​ជើង​ឯក​១៣​ជំនាន់ Rafael Nadal ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍​វាយ​តេន្នីស​ធំ​ប្រចាំ​ឆ្នាំ​លើ​ទីលាន​ដីក្រហម 2021 French Open ក្នុង​វិញ្ញាសា​ឯកត្តជន​បុរស​លើ​​ទីលាន Roland Garros Stadium ក្នុង​ទីក្រុង​ប៉ារីស។ ជាមួយ​គ្នា​នេះ​ដែរ​កីឡា​ការិនី​ដែល​មិន​ទាន់​មាន​ចំណាត់​ថ្នាក់​​ជនជាតិ​ឆេក Barbora Krejčíková បាន​ឡើង​ដល់​វគ្គ​​ផ្ដាច់ព្រ័ត្រ​ដូចគ្នា​លើ​វិញ្ញាសា​វាយ​ឯកត្តជន​នារី។

លទ្ធផល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​វាយ​ឯកត្តជន​បុរស​គឺ៖
*គូ​ទី១៖

៣-៦-៧-៦ កីឡាករ Rafael Nadal ជនជាតិ​អេស្ប៉ាញ​ (លេខ​៣ពិភពលោក)
៦-៣-៦-២ កីឡាករ Novak Djokovic ជនជាតិ​សែប (លេខ​១ពិភពលោក)

*គូ​ទី២៖
៣-៣-៦-៦-៣ កីឡាករ Alexander Zverevជនជាតិ​អាល្លឺម៉ង់ (លេខ​៦ពិភពលោក)
៦-៦-៤-៤-៦ កីឡាករ Stefanos Tsitsipas ជនជាតិ​ក្រិក (លេខ​៥​ពិភពលោក)

គូ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៖
កីឡាករ Novak Djokovic ជនជាតិ​សែប (លេខ​១ពិភពលោក)
កីឡាករ Stefanos Tsitsipas ជនជាតិ​ក្រិក (លេខ​៥​ពិភពលោក)

កីឡា​ការិនី Barbora Krejčíková​

លទ្ធផល​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​វាយ​ឯកត្តជន​នារី​គឺ៖
*គូ​ទី១៖
៥-៦-៧ កីឡា​ការិនី Maria Sakkariជនជាតិ​​ក្រិក (លេខ​១៧ពិភពលោក)
៧-៤-៩ កីឡា​ការិនី Barbora Krejčíková​ ជនជាតិ​ឆែក

*គូ​ទី២៖
៧-៦ កីឡា​ការិនី Anastasia Pavlyuchenkova ជនជាតិ​រុស្ស៊ី (លេខ​៣១​ពិភពលោក)
៥-៣ កីឡា​ការិនីTamara Zidanšek ជនជាតិ​ស្លូវេនី

ចំពោះ​គូ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ៖
កីឡា​ការិនី Barbora Krejčíková​ ជនជាតិ​ឆែក (មិន​មាន​ចំណាត់​ថ្នាក់)
កីឡា​ការិនី Anastasia Pavlyuchenkova ជនជាតិ​រុស្ស៊ី (លេខ​៣១​ពិភពលោក)

អត្ថបទពាក់ព័ន្ធ៖Nadal ប៉ះ Djokovic ខណៈ​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ Iga Świątek ធ្លាក់​ត្រឹម​វគ្គ​៨នាក់​ចុងក្រោយ

ព្រឹត្តិការណ៍​វាយ​តេន្នីស French Open ជា​ព្រឹត្តិការណ៍​ធំ​១​ក្នុង​ចំណោម​៤ លើលោក ដែល​ក្នុង​នោះ​មាន Australian Open (នៅ​អូស្ត្រាលី) Wimbledon (អង់គ្លេស) និង US Open (នៅ​អាមេរិក)។ នៅ​ឆ្នាំ​នេះ​ការ​ប្រកួត​​ដំណើរការ​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា ដល់​១៣ ខែ​មិថុនា ឆ្នាំ​២០២១៕

Telegram-Troryorng
Share.