​ខ្វ​ះ​តែ​៥​ថ្ងៃ​ទៀត​ នឹង​​គ្រប់​​ខួប​មួយ​ខែ​នៃ​ការ​ប្រកួត​កម្មវិធី​ Miss Universe 2020 កញ្ញា​ ​រ៉េត​ ​សារីតា​ ​បវរកញ្ញា​ចក្រវាឡ​កម្ពុជា​ដែល​បាន​ចេញទៅ​ប្រកួត​​នៅ​សហរដ្ឋ​អាមេរិក​ ​បាន​ចេញ​មក​បង្ហោះ​សារ​រំលឹក​អនុស្សាវរីយ៍​ការ​តស៊ូ​​ព្យាយាម​ដើម្បី​ត្រៀម​ខ្លួន​មុន​ចេញ​ទៅ​​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​កន្លង​មក​។​

សូមចុចអាន៖ ទើប​មក​ដល់​ទឹក​ដី​ខ្មែរ​ក្ដៅៗ​សោះ​ ស្រាប់​តែ​Idol​ សុគន្ធ ​និសា បង្ហោះ​សារ​បែប​ខូច​ចិត្ត​?

​​​​​​​​កាល​ពី​ថ្ងៃ​ទី​១១​ខែ​មិថុនា​​ម្សិលមិញ​នេះ​ កញ្ញា​ រ៉េត សារីតា​ ដែល​បច្ចុប្បន្ន​កំពុង​បន្ត​ដំណើរ​កម្សាន្ត​របស់​ខ្លួន​នៅ​ទឹក​ដី​អាមេរិក​បាន​ធ្វើ​ការ​ចែក​រំលែក​​​ចំណាប់​អារម្មណ៍​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​រំលឹក​អនុស្សាវរីយ៍​ជា​ច្រើន​ដែល​កញ្ញា​បាន​ឆ្លង​កាត់​ ជាមួយ​នឹង​ក្រុម​ការងារ​ក្រុមហ៊ុន​​​ CIM​ ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​ឱ្យ​បាន​គ្រប់​គ្រាន់​មុន​នឹង​ប្រកួត​លំដាប់​ពិភពលោក​នេះ​មក​ដល់​។​ រឿង​រ៉ាវ​ដែល​កញ្ញា​ ស្រអែម​ស្រស់​រូប​នេះ​បាន​រៀបរាប់​មាន​សេចក្ដី​លម្អិត​យ៉ាង​ដូច្នេះ​៖

​គួរ​រំលឹក​ដែរ​ថា​កញ្ញា​ រ៉េត សារីតា​ ​គឺ​ជា​បវរកញ្ញា​ចក្រវាឡ​កម្ពុជា​ដែល​បាន​ទៅ​ចូលរួម​ប្រកួត​ការ​ប្រកួត​ Miss Universe 2020 លើក​ទី​៦៩​ នៅ​ប្រទេស​អាមេរិក​ ថ្វី​បើ​កញ្ញា​មិន​ទទួល​បាន​តំណែង​ឬ​បាន​ចូល​ទៅ​វគ្គ​ Top21 តែ​ដោយ​សមត្ថភាព​និង​ភាព​ជឿជាក់​របស់​កញ្ញា​បាន​ធ្វើ​ឱ្យ​ហ្វេន​ដែល​ជា​អ្នក​គាំទ្រ​កម្មវិធី​ Miss Universe ទាំង​ជាតិ​និង​អន្តរជាតិ​ស្រលាញ់​និង​គាំទ្រ​កញ្ញា​​ច្រើន​គួរ​សម​។ សម្រាប់​ឆ្នាំ ​២០២០​នេះ​ ​បវរកញ្ញា​ដែល​ជា​ម្ចាស់​ជយលាភី​បាន​ទៅ​លើ​កញ្ញា​ Andrea Meza ​ជា​បវរកញ្ញា​មក​ពី​ប្រទេស​ម៉ិចស៊ិក​៕

Telegram-Troryorng
Share.