បុរស​កូរ៉េ​៤​រូប​ដែល​បាន​ធ្វើ​ដំណើរ​រាប់​ម៉ឺន​គីឡូ​ម៉ែត្រ​ ដើម្បី​ប្រកួត​ក្នុង​កម្មវិធី​ American’s Got Talent បាន​ធ្វើ​ឱ្យ​គណៈ​កម្មការ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ក្រោយ​បញ្ចេញ​សមត្ថភាព​ច្រៀង​ដ៏​អស្ចារ្យ​​ក្នុង​បទ​ចម្រៀង ​«All My Life»

សូមចុចអាន៖ កក្រើក​ឆាក​!​ ​កុមារា​អារ៉ាប់​អាយុ​១០​ឆ្នាំ ​ធ្វើ​ឱ្យ​គណៈ​កម្មការ​​ ៤​រូប​​​ America’s Got Talent ភ្ញាក់ផ្អើល​ (​មាន​វីដេអូ​)

American’s Got Talent 2021 កំពុង​តែ​ដំណើរ​ការ​ប្រកួត​ក្នុង​វគ្គ​ Judge Audition ជា​បណ្ដើរ​ៗ​ដើម្បី​ស្វែង​រក​បេក្ខជន​ដែល​មាន​សមត្ថភាព​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់​ យ៉ាង​ណា​មិញ F4 កូរ៉េ​ ​៤​រូប​ ​ដែល​ដាក់​ឈ្មោះ​ក្រុម​ខ្លួន​ថា​ ៖ «Korean Soul» ​មាន​ សមាជិក​​ដូច​ជា​៖ Sooyoung, Yong jae, Sean និង Chiwon បាន​ប្រាប់​គណៈ​កម្មការ​ថា​រូប​គេ​ទាំង​៤​រូប​បាន​ហោះ​តាំង​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​មក​ដល់​ ១០​ថ្ងៃ​មុន​​ ហើយ​ស្នាក់​នៅ​អាមេរិក​ដើម្បី​​រង់​ចាំ​ចូលរួម​ក្នុង​វគ្គ​ Judge Audition តែ​ម្ដង។

នៅ​ពេល​ដែល​ Simon សួរ​ថា​តើ​អ្នក​ទាំង​៤​ មាន​ឈ្មោះ​ល្បី​ទេ​នៅ​កូរ៉េ​ លោក Sooyoung បាន​ឆ្លើយ​ថា​មិនមែន​នោះ​ទេ​ ដូច្នេះ Simon បាន​សន្មត​ថា​ការ​ដែល​អ្នក​ទាំង ​៤​ខំ​ប្រឹង​មក​ប្រកួត​នេះ​គឺ​ដើម្បី​យក​ឱកាស​​ផ្សព្វផ្សាយ​ពី​ក្រុម​របស់​ខ្លួន​។​

សូមចុច​អាន៖ ម្ចាស់​កណ្ដឹង​មាស​ ​America’s Got Talent ឆ្នាំ​ ២០២១​ ​ជា​អ្នក​ជំងឺ​មហារីក​មាន​ឱកាស​រស់​ត្រឹម​២​%​!​

«Korean Soul» បាន​ប្រាប់​ទៅ​កាន់​គណៈកម្មការ​​ពី​ក្ដី​ប្រាថ្នា​របស់​​ក្រុម​ខ្លួន​ថា​ចង់​ក្លាយ​ជា​ Pop Star ​។​ ​បន្ទាប់​មក​អ្នក​ទាំង ​៤​បាន​បក​ស្រាយ​បទ​ចម្រៀង​ «All My Life» ដែល​ជា​បទ​ចម្រៀង​របស់​​  K-Ci & JoJo ​ជាប់​ Hot 100 ​លេខ​១​លើ​ ​Billboard​ ​ដែល​ជា​បទ​ចម្រៀង​កាល​ពី​ឆ្នាំ​ ១៩៨៨​។

ជាមួយ​នឹង​សមត្ថភាព​ច្រៀង​ដ៏​ពីរោះ​និង​ច្រៀង​ស៊ី​សង្វាក់​គ្នា​នៅ​ក្នុង​បទ​ចម្រៀង​ «All My Life» គណៈកម្មការ​ទាំង​៤​រូប មាន​ Simon Cowell, Sofia Vergara,Heidi Klum និង​ Howie Mandel ​បាន​សម្រេច​ប្រគល់​ Yes ឱ្យ​ទៅ​បុរស​ F4 (Korean Soul) ដែលមក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទាំង ​៤​រូប​នេះ​

ទស្សនា​វីដេអូ​ Korean Soul ក្នុង​វគ្គ​ Judge Audition ​ខាង​ក្រោម​នេះ​ ៖

Telegram-Troryorng
Share.