យោង​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​លើក​ទម្ងន់​​អន្តរជាតិ (International Weightlifting Federation) បញ្ជាក់​ពី​បញ្ជី​ឈ្មោះ​អត្តពលិក​មក​ពី​ជុំ​វិញ​ពិភពលោក​ដែល​មាន​ឈ្មោះ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ 2020 Summer Olympics ដែល​ធ្វើ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដោយ​​កំណត់​ទៅ​លើ​ចំណាត់​ថ្នាក់​ពិភពលោក ឬ​កូតា​ដែល​អនុគ្រោះ​តាម​ទ្វីប​ឬ​តំបន់​នីមួយៗ។ ការ​កំណត់​បែប​នេះ​ដោយ​សារ​ជំងឺ​កូវីដ-១៩ មិន​អាច​ធ្វើ​ការ​ប្រកួត​ជម្រុះ​បានដូច​រាល់​លើក។

តំបន់​អាស៊ាន ទទួល​បាន​កៅអី​ចំនួន​១០រូប ក្នុង​ចំណោម​អត្តពលិក​​១៩៦​រូប​មក​ពី​ជុំ​វិញ​ពិភពលោក ចេញ​ទៅ​ចូលរួម​ប្រកួត​នៅ​អូឡាំពិក​ចន្លោះ​ខែ​កក្កដា ដល់​សីហា ឆ្នាំ​២០២១៖

*ឥណ្ឌូណេស៊ី៖​
កីឡា​ការិនី Windy Cantika Aisah វិញ្ញាសា​នារី 49kg (ដោយ​​តារាង​ចំណាត់​ថ្នាក់​ពិភពលោក)
កីឡា​ការិនី AKMAL Nurul Akmal វិញ្ញាសា​នារី +87kg (ដោយ​​តារាង​ចំណាត់​ថ្នាក់​ពិភពលោក)
កីឡាករ Eko Yuli Irawan វិញ្ញាសា​បុរស 61kg (ដោយ​​តារាង​ចំណាត់​ថ្នាក់​ពិភពលោក)
កីឡាករ Deni Deni វិញ្ញាសា​បុរស 67kg (ដោយ​​តារាង​ចំណាត់​ថ្នាក់​ពិភពលោក)
កីឡាករ Rahmat Erwin Abdullah វិញ្ញាសា​បុរស 73kg (កូតា​ទ្វីប)

*ហ្វីលីពីន
កីឡា​ការិនី Hidilyn Diaz វិញ្ញាសា​នារី55kg (ដោយ​​តារាង​ចំណាត់​ថ្នាក់​ពិភពលោក)
កីឡា​ការិនី Elreen Ann Ando វិញ្ញាសា​នារី 64kg (កូតា​ទ្វីប)

*វៀតណាម
កីឡា​ការិនី Thi Huyen Vuong វិញ្ញាសា​នារី 49kg (ដោយ​​តារាង​ចំណាត់​ថ្នាក់​ពិភពលោក)
កីឡា​ការិនី Thi Duyen Hoang វិញ្ញាសា​នារី 59kg (ដោយ​​តារាង​ចំណាត់​ថ្នាក់​ពិភពលោក)
កីឡា​ការិនី Kim Tuan Thach វិញ្ញាសា​បុរស 61kg (ដោយ​​តារាង​ចំណាត់​ថ្នាក់​ពិភពលោក)

អត្ថបទពាក់ព័ន្ធ៖អាស៊ាន៖គ្រាន់​តែ​​កីឡា​វាយសី ម៉ាឡេស៊ី​មាន​ឈ្មោះ​១០នាក់​ទៅ​ប្រកួត​អូឡាំពិក

កីឡា​លើក​ទម្ងន់​​មាន​១៤​វិញ្ញាសា​ដាក់​ឱ្យ​ប្រកួត​នៅ​ក្នុង​កីឡា​អូឡាំពិក ដោយ​ក្នុង​នោះ​មាន៖
*ផ្នែក​បុរស៖វិញ្ញសារ ៦១ គីឡូក្រាម,៦៧គីឡូក្រាម,៧៣គីឡូក្រាម,៨១គីឡូក្រាម,៩៦គីឡូក្រាម,​១០៩គីឡូក្រាម,+១០៩គីឡូក្រាម។
*ផ្នែក​នារី៖​វិញ្ញាសា​៤៩គីឡូក្រាម,៥៥គីឡូក្រាម,៥៩គីឡូក្រាម,៦៤គីឡូក្រាម,៧៦គីឡូក្រាម,​៨៧គីឡូក្រាម,+៨៧គីឡូក្រាម

Telegram-Troryorng
Share.