ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន បានណាត់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ប្រកួតមិត្តភាពអន្តរជាតិ នៅល្ងាចថ្ងៃពុធ នេះមុនធ្វើដំណើរមកប្រកួតបើកឆាកពូល A នៅរាជធានីភ្នំពេញ ជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់បាល់ទាត់ធំប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 នៅសប្តាហ៍ក្រោយ។
កម្មវិធីប្រកួតមិត្តភាពអន្តរជាតិរបស់ប្រទេសអាស៊ាន នៅថ្ងៃពុធ ទី១២ ខែធ្នូឆ្នាំ២០២២ នេះមាន៖
-វៀតណាម ប៉ះ ហ្វីលីពីន ម៉ោង៦ល្ងាច នៅកីឡដ្ឋានHang Day Stadium រដ្ឋធានីហាណូយ
-ម៉ាឡេស៊ី ប៉ះ ម៉ាល់ឌីវ ម៉ោង៨យប់នៅកីឡដ្ឋាន KLFA Stadium រាជធានីកូឡាឡាំពួរ
-ថៃ ប៉ះ តៃវ៉ាន់ ម៉ោង៨:៣០យប់ នៅកីឡដ្ឋាន Thammasat Stadium ខេត្ត Pathum Thani
អត្ថបទពាក់ព័ន្ធ៖AFF Cup៖ កម្ពុជាប៉ះហ្វីលីពីន ចាប់ផ្ដើមលក់សំបុត្រចូលទស្សនាចាប់ពីថ្ងៃនេះទៅ
ប្រទេសជាសមាជិកអាស៊ាន កំពុងតែត្រៀមខ្លួនពង្រឹងកូនក្រុមដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់ AFF Mitsubishi Electric Cup 2022 ស្របពេលដែលប្រកួតបើកឆាកពូល A នឹងធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២៖
-កម្ពុជា ប៉ះ ហ្វីលីពីន ម៉ោង៥ល្ងាចនៅរាជធានីភ្នំពេញ
-ប្រ៊ុយណេ ប៉ះ ថៃ ម៉ោង៨:៣០យប់នៅរាជធានីកូឡាឡាំពួរ (ទឹកដីកណ្តាល)
ពូល B វិញប្រកួតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២៖
-មីយ៉ាន់ម៉ា ប៉ះ ម៉ាឡេស៊ី ម៉ោង៤:៣០នាទី នៅកីឡដ្ឋាន Thuwunna Stadium ទីក្រុងរ៉ង់ហ្គូន
-ឡាវ ប៉ះ វៀតណាម ម៉ោង៦:៣០នាទី នៅកីឡដ្ឋាន New Laos National Stadium រដ្ឋធានីវៀងចន្ទន៍
ពានរង្វាន់ AFF Mitsubishi Electric Cup 2022 វគ្គជម្រុះតាមពូលនេះមាន១០ក្រុមចូលរួម ដោយបែងចែកជា២ពូល ដោយប្រកួតពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ហើយតម្រូវឱ្យប្រទេសជាសមាជិកតាមពូលធ្វើម្ចាស់ផ្ទះទៅតាមការចាប់ឆ្នោតនៃវគ្គជម្រុះតាមពូល។ សម្រាប់ពូល A មានថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី កម្ពុជា និងប្រ៊ុយណេ ហើយពូល B មានវៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ៕