សមាជិកអាស៊ាន គឺប្រទេសហ្វីលីពីន រកបានមេដាយប្រាក់បន្ថែម១គ្រឿងទៀតក្នុងព្រឹត្តិការណ៍កីឡា 2020 Summer Olympics ដែលកំពុងធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន គិតត្រឹមថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១។
កីឡាការិនី Nesthy Petecio របស់ហ្វីលីពីន បានប្រកួតចាញ់កីឡាការិនីម្ចាស់ផ្ទះជប៉ុន Sena Irie ក្នុងវគ្គផ្ដាច់ព្រ័ត្រ កីឡាប្រដាល់ វិញ្ញាសានារី Women’s featherweight ដោយលទ្ធផល ៥ទល់០។
គិតត្រឹមពេលនេះអាស៊ានឈ្នះបានមេដាយដូចជា៖
១) ឥណ្ឌូណេស៊ី៖ មេដាយមាស១ មេដាយប្រាក់១ និងមេដាយសំរឹទ្ធ ៣
២) ហ្វីលីពីន៖ មេដាយមាស១ មេដាយប្រាក់១
៣) ថៃ ៖ មេដាយមាស១
៤) ម៉ាឡេស៊ី៖ មេដាយសំរឹទ្ធ ១
អត្ថបទពាក់ព័ន្ធ៖ឥណ្ឌូណេស៊ី ជាប្រទេសទី៣របស់អាស៊ាន ឈ្នះមេដាយមាស នៅ 2020 Summer Olympics
ចំណែកប្រទេសអាស៊ានដែលអស់កីឡាត្រូវប្រកួតមាន៖
-កម្ពុជា
-ប្រ៊ុយណេ
-ឡាវ
-មីយ៉ាន់ម៉ា
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ដែលធ្វើនៅរាជធានីតូក្យូ នេះមានការចូលរួមពីកីឡាករកីឡាការិនី ពីប្រទេស/តំបន់ចំនួន២០៦ផ្សេងគ្នា សរុបប្រមាណជាង១១,០០០នាក់ លើប្រភេទ៣៣កីឡានិង៣៣៩វិញ្ញាសា។ ការប្រកួតគ្រោងចាប់ធ្វើពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។ ការប្រកួតនេះបានលើកពេលពីឆ្នាំ២០២០ កន្លងមកដោយសារការឆ្លងនៃជំងឺកូវីដ-១៩ ជុំវិញពិភពលោក៕