យោងតាមការប្រែប្រួលក្នុងពានរង្វាន់បាល់ទាត់កម្រិតទ្វីបអាស៊ី AFC Cup 2022 ប្រចាំតំបន់អាស៊ាន មានការផ្លាស់ប្ដូរ បន្ទាប់ពីក្រុម Binh Dinh FC ពីប្រទេសវៀតណាម មិនអាចចូលរួមបាន ស្របពេលការប្រកួតក្នុងតំបន់នេះបែងចែកជា២គឺវគ្គជម្រុះ និងវគ្គចែកពូល។
មូលហេតុនៃការប្រែប្រួលក្រុមបែបនេះ ដោយសារតែសហព័ន្ធកីឡាបាល់ទាត់វៀតណាម(VFF) បានសម្រាប់ឱ្យក្រុម Binh Dinh FC ចូលរួមក្នុងការប្រកួតជើងឯកជាតិ ដោយសារការលើកលែង និងទទួលទណ្ឌកម្មគឺជាការស្តីបន្ទោស(receive punishment is a reprimand)។ ក្លិប Binh Dinh FC ជាក្រុម១ក្នុងចំណោម២ ដែលមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតកម្រិតណាមួយក្នុងទ្វីបអាស៊ី ប្រចាំឆ្នាំ២០២២ នេះទេ។
អត្ថបទពាក់ព័ន្ធ៖មកស្គាល់ក្លិបទាំង៦របស់កម្ពុជា ទទួលបានអាជ្ញាប័ណ្ឌសម្រាប់ពាន 2022 AFC Cup
បើតាម Footy Rankings ក្រោយអវត្តមានក្រុម Binh Dinh FC មិនមានក្រុមណាមួយរបស់វៀតណាម មានឈ្មោះចូលជំនួសនោះទេក្នុងពានរង្វាន់ AFC Cup 2022 ដូច្នេះកូតានេះត្រូវបានជ្រើសរើសក្រុម Hantharwady United របស់មីយ៉ាន់ម៉ា ដែលនៅវគ្គជម្រុះមកជំនួស ហើយក្រុម PSM Makassar របស់ឥណ្ឌូណេស៊ី មានឈ្មោះឡើងទៅវគ្គចែកពូលដែរ បន្ទាប់ពីក្រុមនៅវគ្គជម្រុះមានដល់ទៅ៣ក្រុម។
ក្រោយការផ្លាស់ប្តូរនេះធ្វើឱ្យវគ្គជម្រុះមានតែ១គូទេ គឺ៖
-ក្រុម វិសាខា (កម្ពុជា) ជួប Young Elephants (ឡាវ)
ចំណែកក្រុមនៅចាំវគ្គចែកពូលមាន១១ក្រុម ដូចជា៖ ក្រុមKaya Iloilo (ហ្វីលីពីន) ,Viettel (វៀតណាម) Kuala Lumpur City និង Kedah Darul Aman (ម៉ាឡេស៊ី) Hougang United និង Tampines Rovers (សិង្ហបុរី) Shan UnitedនិងHantharwady United (មីយ៉ាន់ម៉ា) Bali United និងPSM Makassar (ឥណ្ឌូណេស៊ី) និងភ្នំពេញក្រោន (កម្ពុជា)។
អត្ថបទពាក់ព័ន្ធ៖៣៥ប្រទេសមានឈ្មោះបញ្ជូនក្រុមចូលរួមពាន AFC Cup នៅឆ្នាំ២០២៣ ខណៈកម្ពុជា មាន១ក្រុម
ដូច្នេះវគ្គចែកពូលនៅតំបន់អាស៊ាននេះមានកៅអី១២ក្រុម ដោយបែងចែកជា៣ពូល ក្នុង១ពូលមាន៤ក្រុម។ តាមផែនការវគ្គចែកពូលទាំង៥តំបន់ក្នុងទ្វីបអាស៊ី នៃពានរង្វាន់ AFC Cup 2022 នេះនឹងចាប់ឆ្នោតជ្រើសរើសពូលនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
យ៉ាងណាក្ដី គ្រប់គ្នាកំពុងរង់ចាំដំណឹងច្បាស់ការណ៍ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ជុំវិញផែនការប្រកួតពានរង្វាន់ AFC Cup 2022 នេះផង។ ប្រសិនបើមានអ្វីៗប្រែប្រួលថ្មី សារព័ត៌មានត្រយង នឹងជម្រាបជូនជាបន្តបន្តទៀត៕