នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈនេះ លោក ឌួង ងៀប ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញនាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងបទល្មើស «ឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» មានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដែលត្រូវបានប្ដឹងដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ និងបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ។
យ៉ាងណាមិញ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ឌួង ឆាយ ក៏បានប្រកាសឱ្យដឹងថា លោកនឹងចេញមុខសុំអភ័យទោសជំនួសឪពុកខ្លួន តាមរយៈការឡាយផ្ទាល់លើបណ្តាញសង្គមហ្វេសបុកនាយប់នេះ។ លោកបានសរសេរសារកាលពីថ្ងៃទី១៤ កុម្ភៈ ម្សិលមិញនេះថា «ស្អែកម៉ោង 8:00pm រាត្រី ខ្ញុំបាទនឹងឡាយវីដេអូសុំទោសជំនួសលោកប៉ារបស់ខ្ញុំ»។
ចុចអាន៖ មិនរួចខ្លួនឡើយ! សមត្ថកិច្ចចាប់បញ្ជូនឧកញ៉ា ឌួង ងៀប ចូលតុលាការ