ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល លោក ឯក ស៊ុនរស្មី បានសម្រេចឲ្យជនសង្ស័យទាំង១៣នាក់ ត្រឡប់ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាលវិញ ហើយបន្ដនីតិវិធី នៅថ្ងៃទី២២ ខែឧសភា ២០២១ ស្អែកនេះបន្ដទៀត។
សូមចុចអាន៖ ផលិតនិងលក់ស្រានាំឱ្យពុលស្លាប់១៣នាក់,ជាអំពើមិនសុចរិតទាក់ទងនឹងទំនិញ!
លោក ឯក ស៊ុនរស្មី បានសម្រេចឲ្យត្រឡប់ជនសង្ស័យទាំង១៣នាក់ត្រឡប់ទៅវិញ ក្រោយការសាកសួរពេញមួយរសៀលថ្ងៃទី២១ ឧសភា នៅមិនទាន់បញ្ចប់នីតិវិធីនៅឡើយ ដោយទុកធ្វើការសាកសួរ បន្ដនៅថ្ងៃស្អែកទៀត ដើម្បីធ្វើការចោទប្រកាន់ ឬអត់ ក្នុងសំណុំរឿងធ្វើឲ្យមនុស្ស១៣នាក់ស្លាប់ ដោយសារពុលស្រា នៅស្រុកល្វាឯម កាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅថ្មីៗនេះ។
បើទោះបីព្រះរាជអាជ្ញា នៅមិនទាន់សម្រេចយ៉ាងនោះក្ដី ផ្អែកតាមរឿងនេះ គឺនគរបាលយុត្តិធម៌ បានចាត់ទុកសំណុំរឿងនេះនៅក្នុងបទល្មើស “អំពើមិនសុចរិតទាក់ទងនឹងទំនិញ”ផ្អែកតាមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់៕
សូមចុចអានបន្ដ៖ អ្នកពុលស្រាស្លាប់ ១នាក់ទៀត ខណៈជនសង្ស័យ១៣នាក់ ត្រៀមបញ្ជូនទៅតុលាការ រសៀលនេះ