ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍បានធ្វើឱ្យគុណភាពជីវិត និង ការរស់នៅរបស់មនុស្សយើងមានការធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមការសិក្សាស្រាវជ្រាវបានរកឃើញថា កូវីដ-១៩ (Covid-19) បានបង្កឱ្យកើតមានហិង្សាលើស្ត្រី ហិង្សាក្នុងគ្រួសារ ប៉ះពាល់ដល់បុគ្គលិកសុខាភិបាល សុខភាពស្ត្រី បញ្ហាហិរញ្ញវត្ថុ បុគ្គលិកមិនទទួលបានប្រាក់ខែ កុមារនិងស្ត្រី ជំលោះ និង ចំណាកស្រុក។
សូមចុចអាន អតីតតារាសម្ដែងស្រី វ៉ាន់ ម៉ូនិច សម្ងំរស់ក្នុងជីវភាពជាលោកជំទាវ Hi-So
យ៉ាងណាមិញ ប្រសិនបើមិនឆ្លៀតសាកថ្មឱ្យជីវិត រកអ្វីដែលប្លែកថ្មី ដើម្បីបម្រើអារម្មណ៍ទេនោះ មនុស្សអាចនឹងកើតជំងឺស្ត្រេស កាន់តែខ្លាំង ដូច្នេះមានតែឆ្លៀតលម្ហែខ្លះទើបល្អ អាចជួយឱ្យអារម្មណ៍បានស្រស់ស្រាយខ្លះ តែក៏មិនត្រូវភ្លេចគោរពតាមសេចក្ដីណែនាំ របស់ប្រមុខរដ្ឋាភិបាលក៏ដូចជាក្រសួង សុខាភិបាល គឺ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។
អតីតតារាចម្រៀង និងជាពិធីករពូកែកំប្លែងកញ្ញា សុភក្ត្រ កុសុម៉ា បានបង្ហោះរូបភាពស្អាតចំនួន ៥សន្លឹក ជាមួយនឹងការតុបតែងឈុតស្អាតៗចំនួន ៥ឈុតនៅលើ Page របស់កញ្ញា ដែលធ្វើឱ្យអ្នកបានមើលឃើញមានចិត្តរីករាយ ជាមួយនឹងទេសភាពសមុទ្រស្អាត ស្រស់ស្រាយ និងត្រជាក់ភ្នែក។
សូមចុចអាន ទើបមកដល់ទឹកដីខ្មែរក្ដៅៗសោះ ស្រាប់តែIdol សុគន្ធ និសា បង្ហោះសារបែបខូចចិត្ត?
ថ្ងៃនេះសារព័ត៌មានត្រយង សូមបង្ហាញជូនរូបភាពស្អាត របស់កញ្ញា សុភក្ត្រ កុសុម៉ា នៅមាត់សមុទ្រចំនួន ៥ឈុត ជូនប្រិយមិត្តទស្សនាកម្សាន្ត ដើម្បីជួយលម្ហែអារម្មណ៍ដូចខាងក្រោម៖