សិល្បៈអន្តរជាតិ៖ យោងតាមការបង្ហោះចែករំលេចលើបណ្ដាញសង្គមចិននាពេលថ្មីៗនេះ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងពេលឃើញរូបថតតារាស្រីរូបស្រស់ Liu Yifei បីទារករត់យ៉ាងប្រញាប់នៅក្នុងមន្ទីរពេទ្យជាមួយនឹងតារាសម្ដែងប្រុស Lin Gengxin។ តើតារាស្រីរូបស្រស់ និងបុរសសង្ហារូបនេះលួចមានទំនាក់ទំនងជាមួយគ្នាពីពេលណា? តើ Liu Yifei លួចសម្ងំពពោះតាំងពីពេលណា ហេតុអ្វីអ្នកគាំទ្រមិនបានដឹង?
សូមអាន៖ ក្រោយបាត់មុខ១៦ឆ្នាំ ទីបំផុត សៀវ ឡុងនី ឆ្នាំ២០០៦ ហក់មកសម្ដែងភាពយន្តបុរាណឡើងវិញ
![](https://cdn.troryorng.com/wp-content/uploads/2023/10/27195254/Liu-Yifei_1.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/10/27195254/Lui-Yifei_2.jpg)
តាមពិតអ្វីដែលជាការសង្ស័យរបស់មហាជនខាងលើនេះ មិនមែនជាការពិតនោះឡើយ រូបភាពដែលកំពុងក្លាយជាប្រធានបទក្ដៅត្រូវបានលើកយកមកជជែកពិភាក្សាលើបណ្ដាញសង្គមនោះ គ្រាន់តែជាឈុតឆាកដកស្រង់ចេញពីភាពយន្តភាគថ្មីរឿង «The Tale of Rose» ដែលជាស្នាដៃសម្ដែងរួមគ្នារវាង Liu Yifei និង Lin Gengxin តែប៉ុណ្ណោះ។
![](https://cdn.troryorng.com/wp-content/uploads/2023/10/27195251/e47e13e340c2c653f6bcae6e18051ed6.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/10/27195250/gorgeous-liu-yifei.jpg)
ភាពយន្តភាគថ្មី «The Tale of Rose» គឺជាសាច់រឿងដែលច្នៃចេញពីប្រលោមលោកដ៏ល្បីរបស់អ្នកនិពន្ធ Yi Shu។ ភាពយន្តភាគមនោសញ្ចេតនាថ្មីនេះ Liu Yifei នឹងត្រូវសម្ដែងប៉ះបុរសសង្ហារហូតដល់ទៅ៤ដួងមានដូចជា Peng Guanying, Wallace Huo, Lin Yi និង Lin Gengxin៕
![](https://cdn.troryorng.com/wp-content/uploads/2023/10/27195249/Liu-Yifei_inside.jpg)
ប្រភព៖ បរទេស
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)