សហព័ន្ធ​កីឡា​បាល់ទាត់​ម៉ុងហ្គោលី បាន​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ខែ​មិថុនា ឆ្នាំ​២០២៤ នេះ ដោយ​ក្នុង​នោះ​មាន​កីឡាករ​១រូប​ប្រកប​អាជីព​នៅ​ប្រទេស​ស្លូវ៉ាគី។

បញ្ជី​ឈ្មោះ​កីឡាករ​២៣​រូប​ដែល​ម៉ុងហ្គោលី កោះហៅ​ត្រៀម​ប្រកួត​ទល់​នឹង​កម្ពុជា មាន៖
អ្នកចាំទី​មាន៖
ARVINBAT MENDBAYARមក​ពី​ក្លិប​TUV AZARGANUUD
BATSAIKHAN ARIUNBOLD មក​ពី​ក្លិប KHANGARID

ខ្សែ​ការពារ​មាន៖
GERELT-OD BAT-ORGIL មក​ពី​ក្លិប FC ULAANBAATAR
BATBAATAR AMGALANBAT មក​ពី​ក្លិប FC ULAANBAATAR
AMARAA DULGUUN មក​ពី​ក្លិប FC ULAANBAATAR
ANDERSEN FILIP CHINZORIG មក​ពី​ក្លិប FC ULAANBAATAR
ORKHON MUNKH-ORGIL មក​ពី​ក្លិប FC DEREN
NARANBAATAR KHASHCHULUUN មក​ពី​ក្លិប FC DEREN
BAT-ERDENE UUGANBATមក​ពី​ក្លិប FC DEREN
TUVSHINJARGAL DULGUUN មក​ពី​ក្លិប FC DEREN
PUREVDORJ BAYARTSENGEL មក​ពី​ក្លិប KHANGARID

ខ្សែ​បម្រើ
BALJINNYAM BATMUNKH មក​ពី​ក្លិប FC DEREN
ERDENEBAT GAN-ERDENE មក​ពី​ក្លិប FC DEREN
GANTUYA GANTOGTOKH មក​ពី​ក្លិប KHANGARID
TUMEN-ULZII SODBILGUUN មក​ពី​ក្លិប KHANGARID
TSETSEGMAA BILGUUNមក​ពី​ក្លិប KHANGARID
TOGOO MUNKHBAATAR មក​ពី​ក្លិប KHOROMKHON
KHURELBAATAR TSEND-AYUSH មក​ពី​ក្លិប TUV AZARGANUUD

ខ្សែ​ប្រយុទ្ធ
OYUNBAATAR MIJIDDORJ មក​ពី​ក្លិប FC ULAANBAATAR
UUGANBAT TEMULEN មក​ពី​ក្លិប FC ULAANBAATAR
NYAM-OSOR NARANBOLD មក​ពី​ក្លិប KHOROMKHON
ANKHBAYAR SODMUNKH មក​ពី​ក្លិប BRERA ILCH
GANBOLD GANBAYARមក​ពី​ក្លិប FC KOMARNO (ស្លូវ៉ាគី)

លោក​គ្រូ​បង្វឹក៖OTSUKA ICHIRO (ជប៉ុន)

GANBOLD GANBAYARមក​ពី​ក្លិប FC KOMARNO (ស្លូវ៉ាគី)

អត្ថបទពាក់ព័ន្ធ៖បញ្ជីឈ្មោះជម្រើសជាតិកម្ពុជា ២៦រូប ត្រៀមប៉ះម៉ុងហ្គោលី ក្នុងជំនួបមិត្តភាពអន្តរជាតិ ខាងមុខ

តាម​គម្រោង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ម៉ុងហ្គោលី ណាត់​គ្នា​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២លើក ដោយ​ក្នុង​នោះ៖
*៧ មិថុនា ២០២៤ ម៉ោង​៦ល្ងាច កម្ពុជា ប៉ះ ម៉ុងហ្គោលី នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ
*១១ មិថុនា ២០២៤ ម៉ោង​៦ល្ងាច ម៉ុងហ្គោលី ប៉ះ កម្ពុជា នៅ​កីឡដ្ឋាន MFF ទីក្រុង​អ៊ុលឡានបាតា

ទាំង​កម្ពុជា និង​ម៉ុងហ្គោលី សុទ្ធ​តែ​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​បឋម ក្នុង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2027 AFC Asian Cup qualification – play-off round ដោយ​ម៉ុងហ្គោលី ចាប់​គូ​ប៉ះ​​ទីម័រខាងកើត ហើយ​កម្ពុជា ចាប់​គូ​ប៉ះ​​ស្រីលង្កា៕

អត្ថបទពាក់ព័ន្ធ៖ផ្លូវការ! ក្រុមជម្រើសជាតិកម្ពុជា ប៉ះស្រីលង្កា វគ្គជម្រុះ AFC Asian Cup Saudi Arabia 2027

Share.