ប្រាសាទភ្នំជីសូរ​កសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ ឬឥសូរ ស្ថិតក្នុងរចនាប័ទ្មឃ្លាំង និងបាពួន។ ប្រាសាទចំណាស់មួយនេះ មានទីតាំងនៅភូមិ ដក់ពរ​ ឃុំរៀង​ នៅស្រុកសំរោង ខេត្តតាកែវ។

សូមចុចអាន៖ ដំណឹងល្អ! ជើងកូនដំរី លំផាត់ ជិតជាសះស្បើយ ១០០%ហើយ

ប្រិយមិត្តអាចធ្វេីដំណេីរពីភ្នំពេញប្រហែលជា១ម៉ោង ដែលមានចំងាយដីប្រមាណ៦២គីឡូ​ តាមបណ្តោយផ្លូវជាតិលេខ២​ រួចបត់ឆ្វេងប្រមាណជា៥គ.មទៀតនឹងដល់ភ្នំជីសូរនេះហើយ។

ប្រាសាទភ្នំជីសូរមានកំពស់១៣០ម៉ែត្រ​ សាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម៉ែត្រ​ ទទឹង ៥០ម៉ែត្រ​ នៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហេីយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាមួយធ្វើអំពីឈើ​ ហេីយក៍មានក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅផ្តែរ និងសរសរពេជ្រ។

ប្រាសាទនេះកសាងឡេីងនៅដេីមទស្សវត្តរ៍ទី១១ (១០០២-១០៥០)​ ដោយស្នាព្រះហស្តព្រះបាទសូរ្យវរ័្មនទី១​ ដេីម្បីឧទ្ទិសថ្វាយព្រហ្មមញ្ញសាសនា។

default

នៅលើកំពូលភ្នំ ប្រិយមិត្តអាចគយគន់ទេសភាពដ៏ស្រស់ត្រកាល និងស្រូបខ្យល់អាកាសល្អបរិសុទ្ធ ធ្វើឱ្យអារម្មណ៍ធូរស្បើយពីទុក្ខកង្វល់ នានា។ អ្វីដែលកាន់តែពិសេស ប្រិយមិត្តឈរពីលើកំពូលភ្នំសំឡឹងចុះមកក្រោម មេីលឃេីញទេសភាព​ វាលស្រែ​ ផ្លូវថ្នល់​សាលារៀន​ ផ្ទះប្រជាពលរដ្ឋ​នៅតំបន់ជេីងភ្នំជីសូរ​ ទេសភាពផ្លូវជាតិលេខ២​ ហេីយក៍អាចមេីលឃេីញច្រក់ចូលភ្នំតាម៉ៅ​ ព្រមទាំងទេសភានៅក្នុងខេត្តតាកែវ​ ដ៏សែនស្រស់ស្អាតគ្រប់ទិសទីផងដែរ។

នៅជើងភ្នំមានលក់អាហារឆ្ងាញ់

Share.