លោក ខុង យ៉ាត់លួង ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិដូង បានប្រាប់សារព័ត៌មានត្រយងញូវស៍ថា គិតត្រឹមពីម៉ោង ៩ព្រឹកដល់ម៉ោង ១៥:០០នាទី ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៥ ពលករត្រឡប់មកពីប្រទេសថៃចូលតាមច្រកអន្ដរជាតិដូង​សរុបប្រមាណ ១០០ ៤៨១នាក់ក្នុងនោះ ៖
– ស្ត្រីប្រមាណ ៤៣ ៨២៥នាក់
– កុមារប្រមាណ ២០០៩នាក់

សូមចុចអាន៖ ប្រធានអាស៊ានប្រកាសត្រៀមពង្រាយក្រុមត្រួតពិនិត្យ​ និងប្រើផ្កាយរណប ដើម្បីតាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ

លោកបានបញ្ជាក់ថា មូលហេតុចម្បងដែលពលករសម្រុកមកកម្ពុជាច្រើនដោយសារតែ​ការមកតាមគ្នា។ ករណីខ្លះពលករខ្មែរមកច្រើន​នៅសល់កម្មករខ្មែរតិចតួច ថៅកែថៃចាប់ផ្ដើមដាក់សម្ពាធ​ឲ្យ​ឈប់​ព្រោះគេចង់ប្ដូរ​កម្មករភូមាវិញ។ ដូច្នេះកម្មករ​ក៏សម្រេចចិត្ត​ឈប់​ត្រឡប់មកស្រុកកំណើតវិញ ហើយខ្លះព្រួយបារម្ភ​អំពីសុវត្ថិភាព ទើប​សម្រេចចិត្តមក​កម្ពុជាវិញ ស្រប​ពេល​ដែលជម្លោះកម្ពុជា​និងថៃ​នៅបន្ដ​តានតឹង​ បើទោះមានបទឈប់បាញ់​​ចូល​ជាធរមាន​កាលពីថ្ងៃទី​២៨ ខែកក្កដា កន្លងមកនេះក៏ដោយ។

Share.