ក្រសួងការពារជាតិ បានជូនដំណឹងដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឲ្យបានជ្រាបថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា និង កងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ដល់ ១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

សូមចុចអាន៖ ថ្ងៃនេះពលករសម្រុកតាមច្រកទ្វារអន្ដរជាតិដូង ខេត្តបាត់ដំបង ១ថ្ងៃមានជាង១០ម៉ឺននាក់

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ​បាន​មានប្រសាសន៍ថា យោធភូមិភាគទី៥ បានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងទ័ពភូមិភាគទី១ នៃប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំនេះ។

កិច្ចប្រជុំមានគោលបំណងសំខាន់ក្នុងការជំរុញឱ្យមានការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រាប់ការរក្សាសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពរវាងប្រទេសទាំងពីរ៕

Share.