អាជ្ញាធរបានបិទផ្លូវសាមសែន បន្ទាប់ពីផ្លូវបាក់ស្រុតក្បែរមន្ទីរពេទ្យវាជីរ៉ា បណ្តាលឲ្យប្រព័ន្ធសេវាអគ្គិសនី ទឹកប្រើប្រាស់​ខូចខាត និងចរាចរកកកុញលើស្ពានគ្រុងថន។

នៅព្រឹកថ្ងៃអង្គារ (ថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2025) អាជ្ញាធរខណ្ឌដូសិតបានប្រកាសបិទចរាចរបន្ទាន់ចាប់ពីចំណុចប្រសព្វមន្ទីរពេទ្យ​វាជីរ៉ា ដល់ចំណុចប្រសព្វសាំងហ្គី និងតំបន់ជិតខាង បន្ទាប់ពីផ្លូវសាមសែនមួយផ្នែកបានបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ​បន្សល់ជារណ្ដៅជម្រៅ​៥០ម៉ែត្រ​ ដែលប៉ះពាល់ដល់ប្រព័ន្ធសេវាកម្មជិតខាង និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

សូមចុចអាន៖ ព្យុះទីហ្វុង Ragasa បានបោកបក់ចូលឆ្នេរសមុទ្រចិនភាគខាងត្បូង បន្ទាប់ពីបានសម្លាប់មនុស្ស ១៤ នាក់នៅតៃវ៉ាន់

នៅវេលាម៉ោង​ប្រហែលម៉ោង 7 ព្រឹក អ្នកត្រួតពិនិត្យចរាចរពីស្ថានីយសាមសែន បានរាយការណ៍ថា ផ្លូវនៅមុខមន្ទីរពេទ្យវាជីរ៉ា បានបាក់ស្រុត​ បណ្ដាលឲ្យបំពង់ទឹកផ្ទុះ។ អាជ្ញាធរបានបិទចរាចរដើម្បីអនុវត្តការជួសជុលបន្ទាន់។

ហេតុការណ៍នេះ បានបង្កឲ្យមានចរាចរកកស្ទះតាមផ្លូវសាមសែន និងបន្តទៅលើស្ពានគ្រុងថន (សាំងហ្គី) ដែលមានរថយន្តជាប់ជាច្រើនគីឡូម៉ែត្រ។

ការដួលរលំកើតឡើងជិតតំបន់សំណង់បណ្ដាញរថភ្លើងក្រោមដី MRT “ស្ថានីយវាជីរ៉ា” នៅមុខមន្ទីរពេទ្យ។ មន្ត្រីពីរដ្ឋបាលរាជធានីបាងកក និងអង្គភាពពាក់ព័ន្ធកំពុងដំណើរការស្ថេរភាពតំបន់ និងស្តារចរាចរឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើបាន។

មជ្ឈមណ្ឌលវិទ្យុបន្ទាន់ រ៉ាម៉ា 199 បានរាយការណ៍ថា ការដួលរលំបានបង្កើតរន្ធធំមួយនៅមុខមន្ទីរពេទ្យវាជីរ៉ា។ ដើមសសរអគ្គិសនីចំនួនពីរ និងរថយន្តអូសពីស្ថានីយសាមសែនបានធ្លាក់ទៅក្នុងរណ្ដៅនោះ៕

ប្រភព៖ The Nation

Share.