ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force – JCTF) របស់កម្ពុជា និងថៃ បានប្រជុំលើកដំបូងតាមប្រព័ន្ធ VTC។ ការបង្កើតក្រុមនេះគឺបន្តពីលទ្ធផលកិច្ចប្រជុំពិសេស GBC លើកទី១ កាលពីថ្ងៃទី ១០ ខែកញ្ញា នៅខេត្តកោះកុង ដែលភាគីទាំងពីរយល់ព្រមសហការដោះមីនមនុស្សធម៌ នៅតំបន់អាទិភាពតាមព្រំដែន។
សូមចុចអាន៖ ផ្លូវមួយខ្សែបាក់ស្រុត បណ្ដាលឲ្យមានរណ្ដៅជម្រៅ៥០ម៉ែត្រ នៅទីក្រុងបាងកក ប្រទេសថៃ

អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា កម្ពុជាបានអនុវត្តការដោះមីន និងបំផ្លាញយុទ្ធភណ្ឌមិនទាន់ផ្ទុះតាំងពីឆ្នាំ ១៩៩២។ ជាលទ្ធផល ក្នុងរយៈពេល ៣៣ ឆ្នាំ ចំនួនជនរងគ្រោះដោយសារគ្រាប់មីនបានកាត់បន្ថយពីប្រមាណ ៤,០០០ នាក់ក្នុងមួយឆ្នាំ នៅទសវត្ស ៩០ មកត្រឹមក្រោម ១០០ នាក់ ក្នុងឆ្នាំ ២០២០។ ក៏ដូចជា បានរំដោះដីសរុបប្រមាណ ៣,៣០៧ គីឡូម៉ែត្រការ៉េ និងបំផ្លាញមីន និងយុទ្ធភណ្ឌជាង ៤,៣ លានគ្រាប់។

កម្ពុជាបានបំផ្លាញរូបភាពពី «ប្រទេសរងគ្រោះដោយសារគ្រាប់មីន» ទៅជាប្រទេសចូលរួមរក្សាសន្តិភាពអន្តរជាតិ ក្រោមអង្គការសហប្រជាជាតិ និងចូលរួមជួយដោះមីននៅប្រទេសផ្សេងៗផងដែរ។
ប្រភព៖ ក្រសួងការពារជាតិ