លោក ឌួង ឆាយ បានចេញមកប្រកាសកាលពីយប់មិញ (២៨ ខែតុលា ២០២១) ចែករំលែកជូនដល់អ្នកគាំទ្រដែលស្រលាញ់ចូលចិត្តលោកឱ្យបានដឹងដំណឹងរីករាយរបស់លោកនិងក្រុមគ្រួសារ ថាពេលនេះលោកអាចរំដោះខ្លួនចេញពីបំណុលធនាគារជាង១០លានដុល្លារហើយ។
សូមចុចអាន ទ្រាំបៀមទុក្ខយូរ! ទីបំផុត លោក ឌួង ឆាយ ដាច់ចិត្តទម្លាយថាខ្លួនជំពាក់កម្មមនុស្សស្រី៣នាក់
ប៉ុន្មានថ្ងៃនេះទំនាស់រវាងលោក ឌួង ឆាយ និងអតីតភរិយាអ្នកនាង ដេត ម៉ាលីណា បានផ្ទុះការចាប់អារម្មណ៍ជាថ្មីម្ដងទៀតនៅលើបណ្ដាញសង្គម ដោយសារតែបញ្ហាចម្រូងចម្រាសរវាងអ្នកទាំងពីរមកដល់ពេលនេះនៅតែមិនអាចរកទីបញ្ចប់បាន ជាពិសេសទៀតនោះ ភាគីទាំងសងខាងនៅតែបន្តចេញមកវាយប្រហារនិងបកអាក្រាតគ្នាទៅវិញទៅមកពីចំណុចអាក្រក់របស់គ្នានៅលើបណ្ដាញសង្គម។
យ៉ាងណាមិញលោក ឌួង ឆាយ ដែលបែកបាក់អតីតភរិយានិងបាត់បង់ងារជាឧកញ៉ាដោយសារតែបែកធ្លាយរឿងប្រើអំពើហិង្សា ធ្លាប់បានអះអាងថាខ្លួនចុះចេញពីផ្ទះតែខ្លួនហើយបន្សល់ទុកទ្រព្យសម្បត្តិឱ្យប្រពន្ធនិងកូន ថែមទាំងជំពាក់បំណុលធនាគារច្រើនសន្ធឹកសន្ធាប់រហូតជាង ១០លានដុល្លារឯណោះ។
សូមចុចអាន ឮ ដេត ម៉ាលីណា ជួបគ្រោះថ្នាក់ ឌួង ឆាយ ខំអាណិ.ត តែ២ម៉ោងក្រោយ បែរជាដៀ.លវិញ!
ជាការកត់សម្គាល់រឿងបំណុលធនាគាររបស់បុរសមានឥទ្ធិពលលើបណ្ដាញសង្គមដែលមានរហូតរាប់សិបលានរូបនេះត្រូវបានសាមីខ្លួនប្រកាសជាសាធារណៈថាលោក អ្នកម្ដាយនិងប្អូនៗរបស់លោកបានសងបំណុលធនាគាររួចហើយ ដោយប្រាក់បំណុលនោះឪពុករបស់លោកយកទៅធ្វើជំនួញយ៉ាងសកម្ម។
ក្រៅពីនេះលោកក៏បានប្រកាសថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទាំងអស់ដែលសណ្ដោសប្រោសប្រណីដល់រូបលោក ហើយលោកក៏បានអរគុណចំពោះអ្នកស្រលាញ់រាប់អាន បងប្អូន មិត្តភក្ដិល្អៗពិតប្រាកដដែលស្រលាញ់រាប់អានលោកក្នុងគ្រាលំបាក។
បុរសពោះម៉ាយកូន៣រូបនេះក៏បានគូសបញ្ជាក់ក្នុងនោះដែរថា រឿងដែលលោកបានឆ្លងកាត់លើកនេះធ្វើឱ្យលោកកាន់តែស្គាល់មនុស្សច្បាស់។ មួយវិញទៀត លោកបានប្រកាសបើកឱ្យខ្ចីប្រាក់និងបើកលក់គំរោងបុរីនៅជិតផ្លូវ២០០៤ របស់គ្រួសារលោកក្នុងពេលឆាប់ៗនេះផងដែរ។
ងាកមកអ្នកគាំទ្រដែលតែងតែគាំទ្រនិងចូលចិត្តលោកបានសម្ដែងនូវអារម្មណ៍រំភើបនិងរីករាយ ព្រមទាំងកោតសរសើរដែលលោកអាចដោះបំណុលហើយត្រលប់មកឈររ៉ឹងប់ឹងឡើងវិញនៅខាងក្រោមផុសដែលលោកបានបង្ហោះចែកជូនដំណឹងដ៏សែនរីករាយនៅក្នុងក្រុមគ្រួសារលោកនៅលើបណ្ដាញសង្គមសឹងតែគ្រប់គ្នា៕
«សូមប្រកាសថាខ្ញុំ និងអ្នកម្តាយរួមទាំងប្អូនៗបានសងបំណុលធនាគារជាង 10,000,000$ អស់ហើយដែលខ្ចីដោយលោកឪពុករបស់ខ្ញុំយកទៅធ្វើជំនួញយ៉ាងសកម្ម។ សូមគោរពអរគុណថ្នាក់ដឹកនាំទាំងអស់ដែលបានសណ្តោសប្រោសប្រណី។ សូមអរគុណបងប្អូនល្អ និងមិត្តភ័ក្តល្អៗពិតប្រាកដដែលនៅតែស្រលាញ់រាប់អានមិនប្រកាន់ពេលខ្ញុំលំបាក។ រឿងមួយនេះបានធ្វើអោយខ្ញុំស្គាល់មនុស្សជាច្រើនកាន់តែច្បាស់។ ខ្ញុំនឹងបើកទទួលអោយខ្ចីប្រាក់ និងបើកលក់គំរោងបុរីថ្មីនៅជិតផ្លូវ 2004 របស់គ្រួសារខ្ញុំឆាប់ៗខាងមុខនេះ។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលតែងតែស្រលាញ់រាប់អានផ្តល់កំលាំងចិត្តជាពិសេសអាណិតគ្រួសារខ្ញុំ #ស្គាល់មនុស្សពិតប្រាកដពេលគ្រាលំបាក IG ខ្ញុំត្រូវបានគេហេកយកបាត់ហើយ សូមពូមីងបងប្អូនជួយ Follow IG https://www.instagram.com/duong.chay/ឌួង ឆាយ»