
ព័ត៌មានចុងក្រោយ គិតមកត្រឹមម៉ោង ១១:០០ ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃនៅបន្តបាញ់ប្រហារមកលើកងទ័ព និងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយ។ កងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការ វិវត្ត នៃស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ នេះបើយោងតាមការ រាយការណ៍ របស់ក្រសួងការពារជាតិកម្ពុជា។
តាមក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ៨ ខែធ្នូ នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤ នាទីព្រឹក។ ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់ អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ នៅ ៥ មករា នៅចំការចេក នៅ មុំបី នៅភ្នំខ្មោច នៅ គោល ៨ នៅប្រាសាទតាក្របី និងនៅប្រាសាទខ្នារ ក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើ កម្លាំងកងទ័ពកម្ពុជាវេលាម៉ោង ២:១៥ នាទីរសៀល កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥។
របាយការណ៍ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កងទ័ពថៃបានប្រើប្រាស់អាវុធជាច្រើនប្រភេទមានទាំង កាំភ្លើងដៃ កាំភ្លើងយន្ត កាំភ្លើងត្បាល់ កាំភ្លើងធំ រថក្រោះ និងយន្តហោះ F-16 ផងដែរ។
ក្រសួងការពារជាតិបញ្ជាក់ថា កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយព្យាយាមប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្ត បទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និង ស្របតាម ច្បាប់អន្តរជាតិ។


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនទាន់បញ្ចេញប្រតិកម្មណាមួយ ចំពោះការវាយប្រហារពីសំណាក់ភាគីថៃ នៅឡើយទេ។ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រី ដែលជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាមេទ័ពចាស់ដែលនៅតែមានឥទ្ធិពល គឺសម្តេចតេជោ ហ៊ុន សែន បានព្រមានអំពីបន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ។
សម្តេចតេជោ បានប្រាប់មេបញ្ជាការគ្រប់ជាន់ថ្នាក់ ត្រូវអប់រំនាយទាហាន និងពលទាហានឱ្យយល់ដឹងគ្រប់ៗគ្នា។ តាមរយៈសារដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី ៨ ធ្នូ នេះ សម្ដេចតេជោ បាន សូម ការយោគយល់ពីភ្ញៀវជាតិ និងអន្តរជាតិដែលមិនអាចជួប សម្តែងការគួរសម និង ពិភាក្សា ការងារបាន។ ព្រោះសម្តេចបានយកពេលវេលាត្រៀមខ្លួន ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រី បញ្ជាការ លើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។


NO SALES; NO ARCHIVE; RESTRICTED TO EDITORIAL USE ONLY. NOTE TO EDITORS: This handout photos may only be used for editorial reporting purposes for the contemporaneous illustration of events, things or the people in the image or facts mentioned in the caption. Reuse of
នៅឯ កូឡាឡាំពួ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ដែលបាន សហការ រៀបចំឲ្យមាន កិច្ចព្រមព្រៀង បទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយអាវុធសាជាថ្មីរវាងកងកម្លាំងកម្ពុជា និងថៃតាមបណ្តោយព្រំដែន។ ជាមួយនឹងសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររងគ្រោះដោយ ជម្លោះ នេះ លោក អាន់វ៉ា បានលើកឡើងទំនងជា ខកចិត្ត ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការចូលរួមរក្សាសន្តិភាព និងស្ថេរភាពនៅតាមព្រំដែននៃប្រទេសទាំងពីរ៕





អត្ថបទ៖ ឈិន ធារ៉ាត់

