ក្រសួងការបរទេស និងរដ្ឋាភិបាលឥណ្ឌា បានប្រតិកម្មចំពោះទង្វើមិនគោរពរបស់ភាគីថៃ ដែលបានបំផ្លាញ​រូប​បដិមាព្រះនារាយណ៍ ជា​អាទិទេព​ដ៏​ពិសិដ្ឋ​មួយ​អង្គ​ក្នុង​ជំនឿ​ព្រហ្មញ្ញ​សាសនា។

ក្នុងសេចក្ដីថ្លែងការណ៍នោះ បានលើកឡើងថា «យើងបានឃើញរបាយការណ៍អំពីការប្រើគ្រឿងចក្រធុនធ្ងន់បំផ្លាញរូបសំណាកអាទិទេពសាសនាហិណ្ឌូមួយអង្គ ដែលត្រូវបានសាងសង់នាពេលថ្មីៗនេះ និងមានទីតាំងនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនថៃ-កម្ពុជា»។

ព្រះអាទិទេពហិណ្ឌូ និងព្រះពុទ្ធសាសនា ត្រូវបានគោរពបូជាយ៉ាងជ្រាលជ្រៅដោយប្រជាជនទូទាំងតំបន់ ដែលជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមរបស់យើង។

បើទោះបីជាភាគីថៃ អះអាងថាខ្លួនការពារទឹកដី ជាលេសបិទបាំងការឈ្លានពានកម្ពុជា តែទង្វើមិនគោរពច្បាប់អន្តរជាតិបែបនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ប្រជាជន និងក្រុមអង្កេតការណ៍អន្តរជាតិ ដែលបញ្ហានេះមិនគួរឱ្យកើតមានឡើយ។

យ៉ាងណាម៉ិញ រដ្ឋាភិបាលឥណ្ឌា នៅតែជំរុញឱ្យភាគីទាំង២ ចូលតុចរចាស្វែងរកសន្ដិភាពឡើងវិញ៕

ប្រភព៖ Government of India

ចុចអាន៖ ពលរដ្ឋឥណ្ឌា ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​យោធាថៃបំផ្លាញ​រូប​បដិមាព្រះនារាយណ៍ ជា​អាទិទេព​ដ៏​ពិសិដ្ឋ​មួយ​អង្គ​ក្នុង​ជំនឿ​ព្រហ្មញ្ញ​សាសនា

Share.