បន្ទាយមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋខ្មែរចំនួន២១ខ្នង រងខូចខាតបាក់បែកខ្ទេច ខូចខាតផ្លូវ របួសម្នាក់ដោយសារកងទ័ពឈ្លានពានថៃបាញ់ផ្លោង ទម្លាក់គ្រាប់លើទីប្រជុំជនសុីវិល ប្រជាពលរដ្ឋខ្មែរក្នុងរយៈពេល២៤ម៉ោង គិតចាប់ពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដល់វេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ។
តាមក្រសួងមហាផ្ទៃមានឱ្យដឹងថា កងទ័ពថៃ បានបាញ់ផ្លោងគ្រាប់ធុនធ្ងន់គ្រប់ប្រភេទ ចូលតំបន់ស៊ីវិលកម្ពុជា បណ្ដាលឱ្យមានផលប៉ះពាល់ ៖ នៅខេត្តព្រះវិហារ ខូចខាតផ្លូវនៅក្បែររង្វង់មូលស្រអែម ។ នៅខេត្តបន្ទាយមានជ័យ ខូចខាតផ្ទះចំនួន១៧ខ្នង និងពលរដ្ឋរងរបួស១នាក់ ។ នៅខេត្តបាត់ដំបង ខូចខាតផ្ទះចំនួន៤ខ្នង ។
សូមចុចអាន៖ ពិភពលោកគួររួមគ្នាដាក់សម្ពាធ និងថ្កោលទោសឧក្រិដ្ឋកម្មលើបេតិកភណ្ឌសាសនាប្រព្រឹត្តដោយក្រុមយោធាថៃ













