មុននឹងអានអត្ថបទនេះ លោកអ្នកអាចទស្សនាវីដេអូសកម្មភាពទាហានថៃនៅខាក្រោមផុតនៃអត្ថបទសិនក៏បានដែរ។
កងកម្លាំងប្រដាប់អាវុធនៅលើពិភពលោកនេះ មានច្រើនទម្រង់ ច្រើនបែប ប៉ុន្តែគេនៅតែអាចកំណត់បានថា មាន ២ ទម្រង់ គឺ៖ យោធា ជាកងកម្លាំងដែលមានរចនាសម្ព័ន្ធ ច្បាប់ទម្លាប់ ក្រឹត្យក្រមដែលគាំទ្រដោយរដ្ឋាភិបាល និងប្រជាជន។ ក្រុមឧទ្ទាម ជាកងកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល រចនាសម្ព័ន្ធមិនច្បាស់លាស់ នៅក្រៅច្បាប់ ដែលតែងតែបង្កចលាចល និងភាពភ័យខ្លាច។
យ៉ាងនេះក្ដី «យោធាឧទ្ទាម» ក៏ជាទម្រង់ថ្មីមួយទៀត អាចយកមកផ្ទៀងផ្ទាត់បានដែរ ជាមួយនឹងសកម្មភាពរបស់កងកម្លាំងថៃ ដែលកំពុងរុករានទន្ទ្រានផ្ទះប្រជាជននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ពួកគេកំពុងអរសម្រាយជាមួយនឹងការលួច ប្លន់ បំផ្លិចបំផ្លាញ រុករានចូលកកូរកកាយ បំពានសាកសពយុទ្ធជនដូចគ្នា ប្រមាថជាតិសាសន៍ ហើយថតបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម រហូតល្បីល្បាញដល់ពិភពលោក។ ពួកគេទំនងជាមិនដឹងសោះថា អ្វីដែលពួកគេគិតថាជាជយភណ្ឌ (ជ័យភណ្ឌ) និងកំពុងសប្បាយជាមួយ គឺជាទោសឧក្រិដ្ឋ។
មុនធ្វើការផ្ទៀងផ្ទាត់ យើងគួរយល់អំពីអ្វីទៅជា យោធិន/យោធា និងអ្វីទៅជា ជនឧទ្ទាម/ពួកឧទ្ទាម ជាមុនសិន។ ដើម្បីរក្សាអត្ថបទឲ្យខ្លី ងាយអាន ងាយយល់ ខ្ញុំនឹងសំយោគប្រភពព័ត៌មានសំខាន់រួមមាន៖ ច្បាប់មនុស្សធម៌អន្តរជាតិ (លក្ខខណ្ឌស្របច្បាប់នៃយុទ្ធជន), ការសិក្សាបែបវិទ្យាសាស្ត្រនយោបាយអំពីចលនាឧទ្ទាម របស់សាកលវិទ្យាល័យ Cambridge, សេចក្ដីណែនាំអំពីក្រមសីលធម៌យោធិន របស់សាកលវិទ្យាល័យ Oxford (Oxford Handbook of Military Ethics) ដែលពន្យល់អំពីភាពខុសគ្នានៃក្រមសីលធម៌រវាងយោធា និងក្រុមឧទ្ទាម និងឯកសារផ្សេងៗទៀត។
ទី១. យោធា
ការបង្កើតកងកម្លាំងយោធាត្រូវធ្វើឡើងតាមច្បាប់រដ្ឋ មានរដ្ឋធម្មនុញ្ញជាអាទិ៍។ យោធិន ត្រូវបានជ្រើសរើសតាមរយៈកំណែនយោធា ឬការស្ម័គ្រចិត្តចូលបម្រើការងារយោធាតាមលក្ខណៈវិជ្ជាជីវៈ និងមានការបណ្តុះបណ្តាលត្រឹមត្រូវ។ ជាទូទៅ យោធាបង្កើតឡើងក្នុងគោលបំណងរួម ៣ គឺ៖
- ការពារជាតិ៖ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពពីការឈ្លានពានខាងក្រៅ។
- រក្សាសន្តិសុខ៖ ធានាសុវត្ថិភាពជូនប្រជាជន ការពាររដ្ឋាភិបាលស្របច្បាប់ និងស្ថិរភាពរដ្ឋធម្មនុញ្ញ។
- អនុវត្តច្បាប់៖ បម្រើផលប្រយោជន៍ជាតិជារួម ក្រោមបញ្ជារបស់រដ្ឋាភិបាលស្របច្បាប់។
លក្ខណសម្បត្តិយោធា៖ គឺត្រូវមានឯកសណ្ឋាន និងសញ្ញាសម្គាល់កងទ័ពច្បាស់លាស់ មានឋានានុក្រម និងបទបញ្ជាជាក់លាក់ និងទទួលខុសត្រូវចំពោះមុខច្បាប់រដ្ឋ។ ត្រូវគោរពតាមច្បាប់សង្គ្រាម (Law of Armed Conflict) និងច្បាប់មនុស្សធម៌អន្តរជាតិ។
ទី២. ក្រុមឧទ្ទាម
ជាទូទៅ ក្រុមឧទ្ទាមបង្កើតឡើងដោយចលនានយោបាយ ដែលប្រឆាំងនឹងអាជ្ញាធរកាន់អំណាចស្របច្បាប់ ពោលគឺជាក្រុមខុសច្បាប់។ កម្លាំងកើតឡើងតាមរយៈការបញ្ចុះបញ្ចូលដោយមនោគមវិជ្ជា និងការបង្ខិតបង្ខំក្នុងតំបន់ដែលពួកគេគ្រប់គ្រង។ គោលដៅចម្បងនៃក្រុមឧទ្ទាម គឺផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្នស្របច្បាប់ ឬទាមទារបំបែករដ្ឋ ដើម្បីបម្រើឱ្យមហិច្ឆតានយោបាយ សាសនា ឬពូជសាសន៍របស់ក្រុមខ្លួន។ ក្រុមឧទ្ទាមចូលចិត្តប្រើប្រាស់ហិង្សាប្រដាប់អាវុធ ដើម្បីបង្ខំឱ្យមានការផ្លាស់ប្តូរសង្គម ឬនយោបាយតាមការចង់បាន ឬកាត់យកទឹកដីដោយខុសច្បាប់។
ដោយសារភាពខ្វះខាត ជាទូទៅក្រុមឧទ្ទាមមិនមានឯកសណ្ឋានច្បាស់លាស់ទេ ហើយច្រើនតែបន្លំខ្លួនក្នុងចំណោមជនស៊ីវិល។ រចនាសម្ព័ន្ធមិនច្បាស់លាស់ និងគ្មានឯកភាព ឬមានលក្ខណៈជាក្រុមឧក្រិដ្ឋជន។ ព្រោះតែមិនទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ជាញឹកញាប់ក្រុមឧទ្ទាមតែងរំលោភច្បាប់អន្តរជាតិ ប្រើប្រាស់វិធីសាស្ត្រភេរវកម្ម ឬការវាយប្រហារមិនរើសមុខ រើសទីតាំង ដោយមិនខ្វល់ពីអ្វីទាំងអស់។
ភាពខុសគ្នាដាច់ស្រឡះមួយទៀត គឺយោធាមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងជីវិតប្រជាជនស៊ីវិលស្លូតត្រង់នោះទេ ទោះបីជាជាតិសាសន៍ផ្សេងគ្នាក៏ដោយ នៅពេលដែលពួកគេចូលកាន់កាប់ដែនដីណាមួយ ដោយសារមានវិន័យ និងរបបបែងចែកត្រឹមត្រូវ ផ្ទុយពីកងកម្លាំងឧទ្ទាម ដែលតែងរឹបអូស ឆក់ប្លន់ ទ្រព្យសម្បត្តិ និងស្បៀងអាហារប្រជាជនស៊ីវិល ព្រោះពួកគេពុំមានបទបញ្ជា និងការផ្គត់ផ្គង់ច្បាស់លាស់។
ឥឡូវយើងក្រឡេកទៅមើលសកម្មភាពកងកម្លាំងថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃវិញ។ ក្នុងនាមរដ្ឋនិងរដ្ឋ ដែលជ្រកក្រោមអង្គការសហប្រជាជាតិជាមួយគ្នា សម្បថសច្ចាថាប្រកាន់យកច្បាប់អន្តរជាតិដូចគ្នា ជារដ្ឋអធិបតេ្យជាប់ព្រំដែន និងអាស្រ័យប្រយោជន៍សេដ្ឋកិច្ចនឹងគ្នា មានបញ្ហាមិនដោះស្រាយគ្នាតាមច្បាប់អន្តរជាតិ បែរងាកទៅរកកាណុងកាំភ្លើងទៅវិញ។ ដូចពួកឧទ្ទាមដែលពុំមានការទូតទេ ចេះតែវាយដំ បាញ់បោះ និងសម្លុតគំរាម។ល។
វាយគ្នា ៥ ថ្ងៃមិនអស់ចិត្ត វាយ ២០ ថ្ងៃទៀត អត់បានដីមួយដុំសោះ។ វាយទាល់តែចង់ខ្សោះខ្លួន ទើបព្រមចូលចរចា។ លើតុចរចា សន្យាគ្នាកកោកថា មិនចល័តកម្លាំងផ្ដេសផ្ដាស រក្សាទីតាំងឈរជើងត្រង់ណានៅត្រង់ហ្នឹងរៀងខ្លួន ទាហានថៃនៅមិនសុខ មុខមើលទៅវាមិនសមព្រោះវាយ ២០ ថ្ងៃ ដាច់បាយដាច់ទឹកអត់បានដីមួយចំអាមសោះ ទំនងជាខ្មាសអំណួតខ្លួន ក៏នាំគ្នារុលមកមុខយកត្រង់នេះ យកត្រង់នោះ រាយលួស អូសបន្លា ដាក់កុងតឺន័រឃាំងខណ្ឌយកដីគេ សន្មតថាជារបស់ខ្លួន។
ការចូលកាន់កាប់របស់កងកម្លាំងថៃដោយខុសច្បាប់ និងដោយអាម៉ាស់បំផុតលើតំបន់មួយចំនួននៃដែនអធិបតេយ្យកម្ពុជា ដែលប្រវត្តិសាស្ត្រយោធាគួរតែកត់ត្រាទុក កងកម្លាំងថៃបានបណ្ដេញចេញ និងហាមឃាត់ប្រជាជនស៊ីវិលមិនឲ្យត្រឡប់ចូលទៅកាន់លំនៅឋានខ្លួនវិញ នៅពេលឈប់បាញ់គ្នា ហើយក្រុមទាហានថៃជាច្រើនបានថតបង្ហាញឲ្យឃើញពីសកម្មភាពប្រមូលយកទ្រព្យសម្បត្តិ វាយកម្ទេច បំផ្លិចបំផ្លាញផ្ទះសម្បែង ទីសក្ការៈ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងរូបភាពប្រមាថជាតិសាសន៍ទៀតផង។ លើសពីនេះ រឿងដ៏ឃោរឃៅ និងអាម៉ាស់បំផុតរបស់កងកម្លាំងថៃ គឺការប្រមាថបូរណភាពសាកសពយុទ្ធជនដែលបានពលីទៅហើយ ក៏មិនលើកលែងដែរ។ តើឯណាទៅមនុស្សធម៌? តើកងកម្លាំងដែលភាគច្រើនជាក្មេងៗអស់ទាំងនោះ ធ្លាប់បានទទួលការបណ្ដុះបណ្ដាលអំពីក្រមសីលធម៌យោធាដែរឬទេ?
យោងតាម ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law – IHL) ជាពិសេស អនុសញ្ញាទីក្រុងហ្សឺណែវទី ៤ (Fourth Geneva Convention 1949) ស្ដីពីការការពារជនស៊ីវិលក្នុងគ្រាមានសង្គ្រាម កងទ័ពដែលចូលកាន់កាប់ទឹកដី (Occupying Power) មានកាតព្វកិច្ចផ្លូវច្បាប់យ៉ាងតឹងរ៉ឹងក្នុងការធានាដល់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់នោះ។ ទោះបីជាជាតិសាសន៍ណាក៏ដោយ ក្នុងនាមជាយោធា ត្រូវធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។ ជាមួយគ្នានេះ ត្រូវការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនរួមមាន៖ សិទ្ធិរស់រានមានជីវិត និងសេចក្ដីថ្លៃថ្នូរ សិទ្ធិជំនឿសាសនា វប្បធម៌ និងសិទ្ធិគ្រួសារ។
ការប្រយុទ្ធគ្នាដោយអាវុធ គេចមិនផុតទេពីការបំផ្លិចបំផ្លាញ និងការកាត់ផ្ដាច់សេវាសាធារណៈ ដូច្នេះការផ្គត់ផ្គង់ស្បៀងអាហារ និងថ្នាំសង្កូវ ព្រមទាំងជំនួយមនុស្សធម៌ត្រូវតែមានជាចាំបាច់។ នេះជាស្មារតីនៃច្បាប់មនុស្សធម៌អន្តរជាតិ (IHL)។ ជាមួយគ្នា ស្មារតីនៃច្បាប់អន្តរជាតិ បានហាមដាច់ខាតមិនឲ្យមានការបង្ខិតបង្ខំគ្រប់ទម្រង់ ការធ្វើទារុណកម្ម និងការដាក់ទណ្ឌកម្មជាសមូហភាព (ហាមធ្វើបាបប្រជាជនទាំងមូលដោយសារតែកំហុសរបស់បុគ្គលម្នាក់ៗ)។ ហើយជាពិសេសនោះ គឺហាមមិនឲ្យនិរទេស ឬជម្លៀសដោយបង្ខំទៅលើប្រជាជនចេញពីទឹកដីរបស់ពួកគេ លើកលែងតែមានហេតុផលសន្តិសុខចាំបាច់បំផុត (ប្រយុទ្ធគ្នាដ៏គ្រោះថ្នាក់) និងការរឹបអូសទ្រព្យសម្បត្តិឯកជន ដែលទង្វើទាំងនេះ យុទ្ធជនដ៏ក្លាហានរបស់ថៃបានថតបង្ហោះពេញបណ្ដាញទំនាក់ទំនងសង្គម។
ព្រះពុទ្ធទូន្មានថា បុគ្គលសាងកម្មអ្វី រមែងទទួលនូវផលកម្មនោះ។ ពួកគេកំពុងតែជីករណ្ដៅកប់ខ្លួនឯងជ្រៅទៅៗ។ រូបភាពដែលពួកគេខំបញ្ចេញយ៉ាងសន្ធឹកសន្ធាប់ ក្នុងគោលបំណងបំបាក់ស្មារតី និងជំនឿទុកចិត្តគ្នារបស់ប្រជាជនខ្មែរ បែរជាត្រូវបានសារព័ត៌មានអន្តរជាតិយកទៅចុះផ្សាយយ៉ាងព្រោងព្រាត។ ខ្ញុំមិនចង់លើកពីសកម្មភាពអាក្រក់អាក្រីច្រើនពេកទេ ក្រែងនាំឲ្យតានតឹងក្នុងចិត្ត ណាមួយរូបភាពអកុសលទាំងនោះត្រូវបានខ្លួនគេផ្ទាល់ជាអ្នកបញ្ចេញ ហើយមានអ្នកចែកចាយបន្តយ៉ាងគគ្រឹកគគ្រេងណាស់ហើយដែរ។ ដូច្នេះខ្ញុំបែរទៅលើកគំរូល្អៗនៃស្ដង់ដារក្រមសីលធម៌យោធាអន្តរជាតិដូចជា NATO ជាអាទិ៍ មករំលេចជាមូលវិចារ ដើម្បីយកទៅប្រៀបធៀបទៅនឹងស្ដង់ដារដែលកងកម្លាំងថៃកំពុងអនុវត្តនៅលើទឹកដីកម្ពុជាតាមព្រំដែន។
NATO ជាអង្គការយោធា និងនយោបាយដ៏ធំមួយលើពិភពលោក បង្កើតឡើងនៅឆ្នាំ ១៩៤៩ បច្ចុប្បន្នមានប្រទេសសមាជិកចំនួន ៣២។ យោធានៃប្រទេស NATO អនុវត្តស្ដង់ដារក្រមសីលធម៌យោធាដែលមានសរសរស្ដម្ភ ៥៖
- កាតព្វកិច្ច (Duty): ការបំពេញភារកិច្ចដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងការទទួលខុសត្រូវលើទង្វើរបស់ខ្លួន។
- គុណធម៌ (Integrity): ការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងគោលការណ៍សីលធម៌ ទោះបីជាស្ថិតក្នុងស្ថានភាពគ្មានអ្នកមើលឃើញក៏ដោយ។
- ការគោរព (Respect): ការផ្ដល់តម្លៃដល់សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ មិនថាជាមិត្តរួមអាជីព ជនស៊ីវិល ឬសូម្បីតែសត្រូវដែលត្រូវបានចាប់ខ្លួន។
- សេចក្ដីក្លាហាន (Courage): ទាំងក្លាហានខាងរូបកាយក្នុងសមរភូមិ និងក្លាហានខាងសីលធម៌ (ពួកគេហ៊ានបដិសេធមិនអនុវត្តតាមបទបញ្ជាណាដែលខុសច្បាប់ ឬអសីលធម៌)។
- ភក្ដីភាព (Loyalty): ភាពស្មោះត្រង់ចំពោះរដ្ឋធម្មនុញ្ញ និងអង្គភាព។
ទស្សនៈលោក ស៊ុន អ៊ូ (Sun Tzu) ដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រចិន និងពិភពលោក តាមរយៈសៀវភៅ «យុទ្ធសាស្ត្រសឹក» (Art of War) លោកផ្ដោតលើគុណធម៌ ពោលគឺ យោធិនល្អត្រូវមានគុណធម៌។ ទោះបីលោកអ៊ូ ជាអ្នកជំនាញខាងសឹកសង្គ្រាម ប៉ុន្តែកេរ្តិ៍ឈ្មោះលោកល្បីដោយសារទ្រឹស្ដី «ឈ្នះដោយគ្មានចម្បាំង» និងបញ្ចៀសសមហន្តរាយដោយសារសង្គ្រាម។
មិនចាំបាច់សម្លឹងមកយោធាកម្ពុជានោះទេ ប៉ុន្តែសួរថា យោធាថៃមានលក្ខណៈសម្បត្តិដូចអ្វីដែលបានលើកឡើងខាងលើនេះទេ ឬមួយក៏ផ្ទុយទៅវិញ? ចំពោះយោធាកម្ពុជា តាំងពីថ្នាក់លើដល់ក្រោម ហាក់មានលក្ខណៈជាធ្លុងតែមួយ ហើយទាំងយោធា និងរាជការស៊ីវិលក៏ធ្វើការស៊ីចង្វាក់គ្នាផងដែរ។ ធ្លុងតែមួយដោយសារកម្ពុជាឯកភាព សាមគ្គី និងជឿទុកចិត្តគ្នាទៅវិញទៅមក។ ហេតុអ្វីបានជាយោធាកម្ពុជាស្ងាត់ស្ងៀម? ចាញ់? បាក់ទ័ព? ខ្លាចមិនហ៊ានធ្វើ? ឬមិនមានសមត្ថភាព? ថាយ៉ាងណាក៏បាន តែកុំភ្លេចមើលលទ្ធផល។
ក្រោមបទវិន័យទូទៅកងយោធពលខេមរភូមិន្ទ ២០០២ និងដំបូន្មានយោធាចារ្យដែលមានបទពិសោធន៍ឆ្អិនឆ្អៅក្នុងយុទ្ធភូមិ និងសន្តិភូមិ យោធាកម្ពុជានៅតែប្រកាន់ខ្ជាប់នូវគុណធម៌ជាយោធា ដោយមានពាក្យស្លោកមួយឃ្លាដែលប្រហែលយោធាគ្រប់គ្នាទន្ទេញចាំមាត់ទៅហើយ៖ «ស្មារតីយោធា ការពារជាតិ សាសនា ព្រះមហាក្សត្រ និងមានចិត្តមេត្តាចំពោះរាស្ត្រស្លូតត្រង់»។
សរុបមកវិញ ខ្ញុំនៅតែសួរថា តើ «យោធាឧទ្ទាម» ឬ «ឧទ្ទាមយោធា» ស័ក្ដិសមនឹងយោធាថៃដែរឬទេ?
បកប្រែក្រៅផ្លូវការ
Soldiers, Rebels, and the Rebel Military
Here is the translation of the introductory sentence you provided:
Before reading this article, you may also watch the video of the Thai soldiers’ activities located at the very bottom of this post.
Armed forces in this world take many forms, but they can generally be categorized into two structures: The Military, which is an organized force with laws and regulations supported by the government and the people; and Rebels, which are anti-government forces with unclear structures operating outside the law, often causing chaos and fear.
However, “Rebel Military” is a new term that can be applied when analyzing the actions of Thai forces currently encroaching on the homes of people along the Cambodia-Thailand border. They appear to be celebrating looting, robbery, destruction, and the desecration of the bodies of fallen soldiers, while insulting the Khmer nation and posting these images widely on social media. They seem unaware that what they consider “spoils of war” and take pleasure in are actually criminal offenses.
Before we analyze this further, we should understand the definitions of a soldier/military versus a rebel/insurgent. To keep this concise and easy to understand, I will synthesize key sources including International Humanitarian Law, Cambridge University’s political studies on rebel movements, and the Oxford Handbook of Military Ethics.
1. The Military
The creation of military forces is done according to state law and the Constitution. Soldiers are recruited through conscription or professional enlistment and receive proper training. Generally, the military is established for three common purposes:
- National Defense: Protecting territorial integrity and sovereignty from external invasion.
- Maintaining Security: Ensuring the safety of the people, protecting the legal government, and constitutional stability.
- Law Enforcement: Serving the general national interest under the orders of a legitimate government.
Characteristics: They must have clear uniforms and military insignia, a specific hierarchy and chain of command, and accountability before state law. They must respect the Law of Armed Conflict (LOAC) and International Humanitarian Law (IHL).
2. Rebel Groups
Generally, rebel groups are created by political movements opposing legitimate authorities; they are illegal groups. Their strength is built through ideological persuasion or coercion in areas they control. Their primary goal is to overthrow the current government or demand secession to serve political, religious, or ethnic ambitions. Rebels use armed violence to force social or political change or to illegally seize territory.
Characteristics: Due to lack of resources, they often lack clear uniforms and frequently disguise themselves among civilians. Their structure is unclear, fragmented, or resembles criminal organizations. Because they lack proper training, they frequently violate international law, using terrorism or indiscriminate attacks.
A stark difference is that a professional military does not harm the property or lives of innocent civilians, even those of a different nationality, when they occupy a territory. This is due to discipline and a proper supply chain. In contrast, rebel forces often seize and loot civilian property and food because they lack a clear command and supply system.
Comparison to the Cambodia-Thailand Border
Now, let’s look at the actions of Thai forces along the border. As two states under the United Nations that have sworn to uphold international law, and as sovereign neighbors with mutual economic interests, one would expect legal resolutions. Instead, there is a turn toward the barrel of a gun acting like rebels who lack diplomacy and only know how to beat, shoot, and intimidate.
After five days of fighting was not enough, they fought for 20 more days without gaining a single piece of land. Only when exhausted did they agree to negotiate. At the table, they promised not to move forces and to stay in their respective positions. Yet, the Thai soldiers perhaps embarrassed that 20 days of fighting yielded nothing pushed forward to clear land, lay barbed wire, and place containers to block and claim land as their own.
The illegal and shameful occupation of parts of Cambodian territory by Thai forces is something military history should record. Thai forces have expelled and barred civilians from returning to their homes during the ceasefire. Many Thai soldiers have filmed themselves looting property, destroying houses, shrines, and civilian infrastructure, while posting racially insulting images. Most cruelly, they have desecrated the bodies of fallen soldiers.
Where is the humanity? Have these forces, many of whom are very young, ever received training in military ethics?
Legal and Ethical Standards
According to International Humanitarian Law (IHL), specifically the Fourth Geneva Convention (1949), an Occupying Power has strict legal obligations to ensure the welfare of the local population. They must:
- Guarantee public safety and order.
- Protect fundamental rights: life, dignity, religion, culture, and family.
- Ensure food and medical supplies.
The spirit of international law strictly prohibits coercion, torture, collective punishment, and forced deportation or displacement of people from their land (except for extreme security reasons during active combat). These laws also prohibit the seizure of private property acts that “brave” Thai soldiers have been filming and posting on social media.
The Global Standard (NATO & Sun Tzu)
To provide context, let us look at the military ethics of NATO (founded in 1949, now with 32 members). Their soldiers follow five pillars:
- Duty: Performing tasks without self-interest and taking responsibility.
- Integrity: Adhering to moral principles even when no one is watching.
- Respect: Valuing human dignity (colleagues, civilians, and even captured enemies).
- Courage: Both physical bravery and moral courage (the strength to refuse illegal or immoral orders).
- Loyalty: Faithfulness to the Constitution and the unit.
Even Sun Tzu in The Art of War emphasized that a good soldier must possess virtue. He is famous for the theory of “winning without fighting” and avoiding the catastrophe of war.
The Cambodian military, governed by the 2002 General Discipline for the Royal Cambodian Armed Forces, operates on a foundation of unity between the military, the civil service, and the people. Their guiding principle remains: “Military spirit: Protect Nation, Religion, King, and show mercy toward the innocent people”. In conclusion, given the documented behaviors of looting, civilian displacement, and the violation of international norms, one must ask: Is the label “Rebel Military” the most accurate description for the current actions of the Thai forces?
អត្ថបទ៖ ឈិន ធារ៉ាត់

