ក្នុងក្របខ័ណ្ឌ សប្តាហ៍ទស្សនីយភាព-សោតទស្សន៍ឡានឆាង-មេគង្គ ឆ្នាំ២០២៦ ខេត្តយូណាន ប្រទេសចិន បានរៀបចំពិធីបើកដំណើរការ “ជំរុំបង្កើតវីដេអូខ្លី XIU យុវជនឡានឆាង-មេគង្គ ជំនាន់ Z” និងពិធីប្រគល់ទង់ជ័យជូនសមាជិកជំរុំ ដោយមានការចូលរួមពីយុវជនអ្នកបង្កើតមាតិកា (Creators) មកពីប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ រួមមាន កម្ពុជា ឡាវ និងវៀតណាម ព្រមទាំងគ្រូបង្វឹក និងថ្នាក់ដឹកនាំខេត្តយូណាន។

សូមចុចអាន៖ ពិព័រណ៌ចិន-អាស៊ីខាងត្បូងលើកទី១០ ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងជំរុញពាណិជ្ជកម្មអន្តរជាតិ

កម្មវិធីនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០២០ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយ ការផ្លាស់ប្តូរវប្បធម៌ និងការបង្កើនចំណងមិត្តភាពរវាងប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ។ ជាមួយគ្នានេះ ក៏លើកទឹកចិត្តដល់យុវជនឱ្យប្រើប្រាស់ភាពច្នៃប្រឌិត និងវីដេអូខ្លី ដើម្បីបង្ហាញពីជីវភាពរស់នៅ វប្បធម៌ និងសម្រស់នៃប្រទេសនីមួយៗ។

តាមរយៈកម្មវិធីនេះ អ្នកបង្កើតមាតិកាវ័យក្មេងមកពីប្រទេសផ្សេងៗ នឹងចូលរួមដំណើរទស្សនកិច្ច សិក្សា និងផលិតវីដេអូខ្លីនៅខេត្តយូណាន ដើម្បីផ្សព្វផ្សាយអារ្យធម៌ វប្បធម៌ និងមិត្តភាពរវាងប្រទេសក្នុងតំបន់ តាមរយៈបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គមទំនើប។

សូមចុចអាន៖ ផលិតផលខ្មែរចូលរួមតាំងបង្ហាញក្នុងពិព័រណ៌ចិន-អាស៊ីខាងត្បូងលើកទី១០

Share.