ថៃ – ប្រិយមិត្តដែលជាអ្នកគាំទ្រតារាចម្រៀង Justin Bieber អាចទិញសំបុត្រទស្សនាការប្រគំតន្ត្រីរបស់ Super Star សញ្ជាតិកាណាដារូបនេះនៅប្រទេសថៃបាន ដោយសំបុត្រនឹងដាក់លក់ចាប់តាំងពីថ្ងៃទី២៩ ខែមេសា ខាងមុខនេះហើយ។
អ្នកគាំទ្រពិតជារំភើបខ្លាំងណាស់ក្រោយពេលបានដឹងថា Justin Bieber ប្រកាសប្រគំតន្ត្រីទេសចរណ៍នៅបណ្ដាប្រទេសនានា ដោយក្នុងនោះមានប្រទេសថៃដែលជាប្រទេសភូមិផងរបងជាមួយនឹងកម្ពុជាយើង។
ក្រោយប្រកាសការប្រគំតន្ត្រីទេសចរណ៍រួច ទីបំផុតកាលបរិច្ឆេទលក់សំបុត្រជាផ្លូវការសម្រាប់ឱ្យអ្នកគាំទ្រដែលចង់ទៅទស្សនាត្រូវបានប្រកាសហើយ គឺចាប់ផ្ដើមលក់ចាប់ពីថ្ងៃទី២៩ ខែមេសា។ អ្នកគាំទ្រអាចទៅទិញផ្ទាល់ឬកក់សំបុត្រ តាមរយៈអនឡាញនៅលើវែបសាយ thaiticketmajor ។
ការប្រគំតន្ត្រីទេសចរណ៍ដែលមានឈ្មោះថា Justin World Tour Bangkok នឹងប្រារព្ធឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ នាកីឡដ្ឋានជាតិ Rajamangala ដោយតម្លៃសំបុត្រទាបបំផុតមានតម្លៃ២៥០០បាត ប្រមាណជាង៧២ដុល្លារ និងតម្លៃសំបុត្រថ្លៃបំផុតឬVIP Package មានតម្លៃ១៦,៥០០បាត ប្រមាណជាង៤៨០ដុល្លារ។
ការប្រគំតន្ត្រីទេសចរណ៍នៅប្រទេសថៃលើកនេះគឺជាការវិលត្រលប់មកច្រៀងនិងសម្ដែងខនសឺតម្ដងទៀតរបស់ Justin Bieber ក្រោយខកខានមកប្រគំតន្ត្រីនៅប្រទេសថៃរយៈពេល៩ឆ្នាំ ក្រោយពីបានប្រគំតន្ត្រី Justin Bieber Believe Tour Live in Bangkok៕
ប្រភព៖ Khasod
អត្ថបទទាក់ទងនឹង Justin Bieber៖
- លុបចោលការប្រគំតន្ត្រីទេសចរណ៍ (Tour Concert) ក្រោយ Justin Bieber វិជ្ជមាន Covid-19
- ភរិយាសំណព្វឈឺធ្ងន់រហូតដឹកចូលបន្ទប់ ICU ស្រាប់តែJustin លាន់មាត់ថា «ខ្ញុំរស់មិនបានទេបើគ្មាននាង!»
- ទឹកប្រាក់១ពាន់លានដុល្លារធ្វើឱ្យ BTS ក្លាយជាតារាចម្រៀងរួមទ្រនំជាមួយនឹង Justin Bieber ហើយ!