លោក Rolf Buchholz ត្រូវបានគេស្គាល់ថា ជាបុរសដែលមានវ័យ ៦២ ឆ្នាំ ជនជាតិអាឡឺម៉ង់ ដោយលោកអ្នកបំបែកកំណត់ត្រា Guinness World Records តាមរយៈការចោះរន្ធក្រវិលនៅលើដងខ្លួនច្រើនជាងគេនៅលើពិភព រួមទាំងតំបន់ប្រដាប់ភេទផងដែរ។
លោកបានក្លាយជាបុរសដែលចារនៅក្នុងកំណត់ត្រាពិភពលោក Guinness World តាំងពីឆ្នាំ ២០១២ ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់មានអ្នកណាអាចជំនួសតំណែងលោកបាននៅឡើយទេ។
លោក Buchholz បានសារភាពថា ការផ្សាំគ្រាប់ដែកជាមួយនឹងស្បែក គឺមានផលវិបាកខ្លះដែរ និងត្រូវការពេលវេលាសម្រាប់ថែទាំ ដោយសារគ្រាប់ក្រវិលខ្លះ អាចបង្កឱ្យកើតជំងឺដល់ស្បែកក៏មាន។ លោក Busholz បាននិយាយបន្ថែមថា ទោះបីជាលោកបានទម្លុះស្បែកដាំគ្រាប់ក្រវិលជាច្រើនកន្លែងនៅលើរាងកាយក៏ដោយ ប៉ុន្តែជីវិតស្នេហា និងការរួមភេទ គឺលោកមិនដែលមានបញ្ហារឿងនោះទេ។
ដោយឡែក Buchholz បានលើកឡើងថា លោកបានចោះរន្ធក្រវិលនៅលើតំបន់ប្រដាប់ភេទរបស់លោកចំនួន ២៧៨ គ្រាប់រួចមកហើយ និងចោះលោកដំបូងកាលពីលោកមានវ័យ ៤០ឆ្នាំ។ លោកថា «វាមិនមែនជាបញ្ហាទាល់តែសោះ ខ្ញុំបានចោះវាយូរមកហើយ ប្រសិនបើមានបញ្ហា ខ្ញុំនឹងដោះវាចោលយូរបាត់ហើយ»។
បើទោះបីជា Rolf Buchholz ជាម្ចាស់ឯកត្តកម្មពិភពលោកក៏ពិតមែន ក៏ប៉ុន្តែលោកក៏បានរងពាក្យប្រមាថជាច្រើនពីអ្នកដទៃ ជាការជេរប្រមាថថា ជា«បុរសអារក្ស» ឬជា «ធ្មប់» ៕
អត្ថបទពេញនិយម៖
បៃហ្វឺន លួចស្រលាញ់តួប្រុស «Train To Busan» ដល់ថ្នាក់ហ៊ានផ្ញើសារ Private សារភាពស្នេហ៍