មុនលោតទឹកសម្លា,ប់ខ្លួនពីលើស្ពានឆ្លងទន្លេមេគង្គពីប្រទេសឡាវទៅថៃ គេចបំណុលច្រើនសន្ធឹក ដែលខ្លួនជាអ្នកបង្កឡើង តារាចម្រៀងឡាវ នាង អ៊ិនតេង កែវបួឡា ម្ចាស់បទចម្រៀងល្បីៗជាច្រើនបទ បានផុសតម្រុយប្រាប់ពាក្យលាគ្នា តែមិនមានអ្នកណាចាប់អារម្មណ៍។
![](https://cdn.troryorng.com/wp-content/uploads/2022/09/28071625/306274224_992057094978791_977667447420708362_n.jpg)
ករណីតារាចម្រៀងឡាវ លោតទឹកពីលើស្ពាន នៅស្រុកប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ធ្វើឲ្យសមត្ថកិច្ចសង្គ្រោះចាំបាច់ប្រើទូកចំនួន 2គ្រឿង តាមរកសពរបស់តារាចម្រៀងរូបនេះ។
2 ថ្ងៃក្រោយកើតហេតុការណ៍អកុសល ពោលគឺនៅថ្ងៃទី21 ខែកញ្ញា ទើបសមត្ថកិច្ចរកឃើញសព អណ្ដែតមកឡើងនៅនឹងម្ដុំ ស្រុកម៉ុមឡាក់ប៉ាម៉ូក ខេត្តចម្ប៉ាសាក់ដដែល។
មុនគិតខ្លីផ្ដាច់ដង្ហើមខ្លួនឯង នាង អ៊ិនតេង បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក មានអត្ថន័យយ៉ាងដូច្នេះថា « សុំទោសពុកម៉ែ ចំពោះទង្វើខុសឆ្គងដែលខ្ញុំបានប្រព្រឹត្តខុស ខ្ញុំមិនមានបញ្ញាសងបំណុលដែលខ្ញុំបានបង្កើតឡើងឡើយ សុំទោសអ្នកគ្រប់គ្នាដែលខ្ញុំនាំរឿងក្ដៅក្រហាយទៅឱ្យ សូមគ្រប់គ្នាលើកលែងទោសឲ្យខ្ញុំចំពោះកំហុសដែលខ្ញុំបានធ្វើ»៕
សូមអានអត្ថបទ៖ ដំណឹងសោកសៅ! តារាសម្ដែងកូរ៉េ Jung Joong Ji គិតខ្លី បញ្ច.ប់ជីវិតខ្លួនឯង ព្រោះសម្ពាធសង្គម!
![](https://cdn.troryorng.com/wp-content/uploads/2022/09/28071622/305803731_992057168312117_723571812164813071_n.jpg)
![](https://cdn.troryorng.com/wp-content/uploads/2022/09/28071621/307526500_992057498312084_967358532700358242_n-768x1024.jpg)
![](https://troryorng.com/wp-content/uploads/2022/05/Troryorng-Telegram-1-1024x126-1.webp)