សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី បាន​បង្ហាញ​បញ្ជី​ឈ្មោះ​សមាជិក​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ខ្លួន​សរុប២៩នាក់ កាលពីពេលថ្មីៗនេះ ដើម្បីត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ និងព្រឹត្តិការណ៍​ប្រចាំ​តំបន់អាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ២០២២ ស្រប​ពេល​ដែរ​មាន​កីឡាករ​បងប្អូន​បង្កើត​៣នាក់ ត្រូវ​បាន​កោះហៅ​ចូលក្រុម​ក្នុង​ពេល​ដំណាល​គ្នា។

ក្រោម​ការ​ដឹកនាំ​របស់​លោក Takayuki Nishigaya គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន បាន​កោះហៅ​កីឡាករ​ទាំង​​៣រូប​នេះ​​​មាន ​Irfan Fandi, Ikhsan Fandi និង ​Ilhan Fand។ អ្នក​ទាំង​៣ ជា​កូន​ប្រុស​បង្កើត​របស់​លោក Fandi Ahmad អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ចន្លោះ​ឆ្នាំ​១៩៧៩​ដល់​១៩៩៧។

 Irfan Fandi 

– កូនទី១ Irfan Fandi កើត​នៅ​ឆ្នាំ​១៩៩៧ ធ្លាប់​លេង​ឱ្យ​ក្រុម​ Universidad Católica នៅ​លីគ​កំពូល​ប្រទេស​ឈីលី ក្នុង​ជើង​ទី១​ឆ្នាំ​២០១៥ ហើយ​ជើង​ទី២​បាន​ប្តូរ​ទៅ​ចូលរួម​ក្រុម​ Young Lions នៅ​ស្រុក​កំណើត​វិញ។ ខ្សែ​បម្រើ​កណ្ដាល​រូប​នេះ​ បាន​ចេញ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ Home United នៅ​ឆ្នាំ​២០១៦-១៧ និង​ឆ្នាំ​២០១៨ ត្រឡប់​ទៅ​ក្រៅ​ Young Lions វិញ។ ចាប់​ពី​ឆ្នាំ​២០១៩ រូប​គេ​បាន​ចូលរួម​ក្នុង​បញ្ជី​កូតា​កីឡាករ​អាស៊ាន​​​នៅ​លីគ​ប្រទេស​ថៃ ជាមួយ​ក្រុម BG Pathum United ហើយ​គេ​ជា​កីឡាករ​ដំបូង​របស់​សិង្ហបុរី ដែល​ឈ្នះ​ពានរង្វាន់​លីគ​កំពូល​ថៃផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖សិង្ហបុរី ជាប្រទេសទី៣ក្នុងតំបន់អាស៊ាន ដែលប្រកាសប្រើ VAR ក្នុងលីគកំពូលរបស់ខ្លួន

 Ikhsan Fandi 

– កូនទី២ Ikhsan Fandi វិញ​​​កើត​នៅ​ឆ្នាំ​១៩៩៩ ជា​ខ្សែ​ប្រយុទ្ធ ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​បាល់ទាត់ Jerv សមាជិក​ក្នុង​ពានរង្វាន់​លីគ​លំដាប់​ទី២​ប្រទេស​ន័រវែស។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​កម្ពស់ ១.៨៣ម៉ែត្រ បាន​ចុះកិច្ចសន្យា​កីឡាករ​អាជីព​ដំបូង​ជាមួយ​ក្រុម Home United នៅ​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៧-១៨ បាន​ចូលរួម​ក្រុម Young Lions និង​នៅ​ឆ្នាំ​២០១៩-២០ ចូលរួម​ក្នុង​ក្រុម Raufoss សមាជិក​ពានរង្វាន់​លីគ​ទី២​ប្រទេស​ន័រវែស ហើយនៅចុងឆ្នាំ២០២១ រូបគេបានផ្លាស់ទៅចូលរួមលីគ​ប្រទេស​ថៃ ជាមួយ​ក្រុម BG Pathum United ដូចបងប្រុសខ្លួន។

អត្ថបទពាក់ព័ន្ធ៖ក្លិបបាល់ទាត់ Albirex Niigata ​គ្រង​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​សិង្ហបុរី រដូវកាល​ឆ្នាំ​២០២២

 Ilhan Fand 

– កូនទី៣ Ilhan Fand កើត​នៅ​ឆ្នាំ​២០០២ ធ្លាប់ជា​ខ្សែ​បម្រើ-​ប្រយុទ្ធ របស់​ក្រុម Young Lions ក្នុង​លីគ​សិង្ហបុរី។ រូប​គេ​ពាក់​អាវ​លេខ​១៧ក្នុង​ក្រុម​នេះ គិត​ចាប់​ពី​ចុះ​កិច្ចសន្យា​កីឡាករ​អាជីព​ពី​ឆ្នាំ​២០១៩ មក។ កីឡាករ​រូប​នេះ​ធ្លាប់​ហ្វឹកហាត់​នៅ​ថ្នាល​យុវជន​ i2i Football Academy ក្នុង​ប្រទេស​អង់គ្លេស ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្លិប Leeds United អំឡុង​ពេល​សិក្សា​នៅ ​Queen Ethelburga’s College ក្នុង​ទីក្រុង York។ ខណ:ឆ្នាំ២០២២ រូបគេបានចូលរួមជាមួយក្លិប Albirex Niigata Singapore FC។

អត្ថបទពាក់ព័ន្ធ៖កីឡាករ Ikhsan Fandi របស់​សិង្ហបុរី បោះបង់​​ក្លិប​លីគ​កំពូល​ន័រវែស ចូល​រួម​ក្រុម​លីគ​កំពូល​ថៃ

បច្ចុប្បន្នក្រុមជម្រើសជាតិសិង្ហបុរី ដែលមានកីឡាករ ២៩នាក់ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Takayuki Nishigaya បានធ្វើដំណើរទៅកាន់ទីក្រុង Chiba ប្រទេសជប៉ុន ដើម្បីបោះជំរុំហ្វឹកហាត់រយ:ពេល១២ថ្ងៃ និងប្រកួតមិត្តភាពអន្តរជាតិជាមួយ ម៉ាល់ឌីវ នៅថ្ងៃទី១៧ ខែធ្នូ។

សម្រាប់ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ស្ថិតនៅពូល B នៃ​ពានរង្វាន់​បាល់ទាត់ប្រចាំ​តំបន់អាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup 2022 ជាមួយក្រុម​ជម្រើសជាតិ​វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និង ឡាវ។ ខណ:ការប្រកួតបើកឆាក សិង្ហបុរី ប៉ះ មីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែធ្នូ នៅកីឡដ្ឋាន Jalan Besar៕

អត្ថបទពាក់ព័ន្ធ៖កីឡាករ​ដែល​ជួយ​សិង្ហបុរី ឈ្នះ​ពាន AFF Suzuki Cup ៣សម័យកាល​ចូល​និវត្តន៍

Share.