អាជ្ញាកណ្ដាល​បាល់ទាត់​កម្រិត​អន្តរជាតិ (FIFA) របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ចំនួន​៣រូប ព្រម​ទាំង​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់ និង​មន្ត្រី​ទី៤ មួយ​ចំនួន​មាន​ឈ្មោះ​ចេញ​ទៅ​ដឹកនាំ​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​​តាម​ពូល​ដែល​នៅ​សេសសល់​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup ប្រចាំ​ទ្វីប​អាស៊ី កាល​ពី​ពេល​ថ្មីៗ។

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖វៀតណាម តំណាង​​អាស៊ាន ឡើង​ទៅ​ជុំ​ទី៣​ប្រចាំ​ទ្វីប​ជាមួយ​​១១​​ប្រទេស​​ផ្សេង​ទៀត

នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២១ ក្នុង​ប្រកួត​ហ្គាម ចាញ់​ចិន ៧ទល់០ ដឹកនាំ​ដោយ​​អាជ្ញាកណ្ដាល​ជនជាតិ​ថៃ លោក Sivakorn Pu-udom។ ប្រកួត​នេះ​ក្រៅ​ពី​មាន​លោក​ កាន់​ញ្ចែរ​លើ​ទីលាន​ក៏​មាន​ជំនួយការ​៣​រូប​ផ្សេង​ទៀត​​ទៅ​ពី​តំបន់​អាស៊ាន​ដែរ​រួម​មាន​​អាជ្ញាកណ្ដាល​ទី១ លោក Rawut Nakarit ជនជាតិ​ថៃ អាជ្ញាកណ្ដាល​ទី២ លោក KOH Min Kiat ជនជាតិ​សិង្ហបុរី និង​លោក BIN JAHARI Muhammad ជា​មន្ត្រី​ទី៤។

លោក Sivakorn Pu-udom

នៅ​ថ្ងៃ​ទី ៧ ខែ​មិថុនា ឆ្នាំ​២០២១ ក្រុម​នេប៉ាល់ ចាញ់​ហ្សកដានី ៣ទល់១ ដឹកនាំ​ដោយ​លោក​អាជ្ញាកណ្ដាល Mohd Amirul Izwan Yaacob ជនជាតិ​ម៉ាឡេស៊ី។ ប្រកួត​នេះ​មាន​អាជ្ញាកណ្ដាល​ទី១ លោក MUHAMAD Mohd អាជ្ញាកណ្ដាល​ទី២​លោក BIN ZAINAL Mohamad និង​មន្រ្ដី​ទី៤ លោក Razlan Joffri Ali ជា​ជនជាតិ​ម៉ាឡេស៊ី​ដូចគ្នា។

អត្ថបទពាក់ព័ន្ធ៖កីឡាករ​​វៀតណាម ​រ៉ៃ​ប្រាក់​បាន​​​៣០០លាន​ដុង​ជួយ​ជាតិ ​ទិញ​វ៉ាក់សាំង​បង្កា​កូវីដ-១៩

លោក Mohd Amirul Izwan Yaacob

នៅ​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ ២០២១ អំឡុង​ពេល​ក្រុម​ហ្វីលីពីន ស្មើ​ក្រុម​ម៉ាល់ឌីវ ១ទល់១ ដឹកនាំ​ដោយ​លោក​អាជ្ញាកណ្ដាល​ជនជាតិ​ថៃ​ Sivakorn Pu-udom បូក​ទាំង​ជំនួយការ​អាជ្ញាកណ្ដាល​ទី១ លោក Mohamad Zairul Khalil Tan ជនជាតិ​ម៉ាឡេស៊ី។

លោក Muhammad Taqi ជាមួយជំនួយការ​អាជ្ញាកណ្ដាល​​ទាំង​២

នៅ​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ​២០២១ ជាមួយ​គ្នា​នេះ​ដែរ​ ប្រកួត​ក្រុម​ជម្រើស​ជាតិ​ចិន ឈ្នះ​ក្រុម​ស៊ីរី ៣-១ ដែល​ដឹកនាំ​ដោយ​លោក​​អាជ្ញាកណ្ដាល​ Muhammad Taqi ជនជាតិ​សិង្ហបុរី។ ប្រកួត​នេះ​មាន​ជំនួយការ​អាជ្ញាកណ្ដាល​ទី១​លោក KOH Min Kiat អាជ្ញាកណ្ដាល​ទី២ Hannan Bin Abdul ជា​ជនជាតិ​សិង្ហបុរី៕

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖​ខ្មែរ​​ម្នាក់​​នៅ​ប្រទេស​បារ៉ែន ស្កាត់​ជួយ​​ចម្អិន​ម្ហូប​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

Telegram-Troryorng
Share.