លោក Jarred Gillett អាជ្ញាកណ្ដាល​ជនជាតិ​អូស្រ្តាលី បាន​ក្លាយ​ជា​អាជ្ញាកណ្ដាល​បរទេស​ដំបូង​គេ​បង្អស់​ជាប់​ឈ្មោះ​ទៅ​ដឹកនាំ​ការ​ប្រកួត​ក្នុង​ពានរង្វាន់​លីគ​កំពូល​នៃ​ប្រទេស​អង់គ្លេស Premier League នៅ​រដូវកាល​ឆ្នាំ​២០២១-២២ ខាង​មុខ។

បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អូស្រ្តាលី លើក​ឡើង​ថា​បុរស​វ័យ​៣៤​ឆ្នាំ​រូប​នេះ​​ជា​អាជ្ញាកណ្ដាល​កម្រិត​ខ្ពស់​នៅ​ប្រទេស​ខ្លួន​ចន្លោះ​ឆ្នាំ​២០១០ ដល់​២០១៩ មុន​ផ្ទេរ​ទៅ​អង់គ្លេស។ លោក​បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​អាជ្ញាកណ្ដាល​កម្រិត Select Group 1 ក្រោយ Professional Game Match Officials Limited វាយ​តម្លៃ​រួចរាល់។

លោក Jarred Gillett បាន​ចូលរួម​ក្នុង​ការ​កាត់​សេចក្តី​ពានរង្វាន់​ Premier League ដំបូង​ពេល​ទៅ​ដល់​អង់គ្លេស​ក្នុង​ឆ្នាំ​២០២០ ក្នុង​នាម​ជា​​ជំនួយការ​អាជ្ញាកណ្ដាល​ផ្នែក​វីដេអូ Video Assistant Referee (VAR) ប៉ុន្តែ​ក្រោយ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​អាជ្ញាកណ្តាល Select Group 1 ធ្វើ​ឱ្យ​លោក​អាច​កាន់​កញ្ចែ​ដឹកនាំ​ការ​ប្រកួត​លើ​ទីលាន​បាន។

អត្ថបទពាក់ព័ន្ធ៖អាស៊ាន៖​អាជ្ញាកណ្ដាល​ថៃ,ម៉ាឡេស៊ី​និង​សិង្ហបុរី​​ កាន់​កញ្ចែ​​៤ប្រកួត​នៅ​​​ជម្រុះ World Cup ប្រចាំ​ទ្វីប​

លោក James Johnson នាយក​ប្រតិបត្តិ​​សហព័ន្ធ​កីឡា​បាល់ទាត់​អូស្ត្រាលី បាន​វាយ​តម្លៃ​ខ្ពស់​​ចំពោះ​លោក Jarred Gillett ហើយ​ចាត់​ទុក​ជា​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ខ្លួន។ «ប្រើ​ពេល​២ឆ្នាំ​ពី​លីគ​កំពូល​អូស្ត្រាលី ទៅ​លីគ​កំពូល​ប្រទេស​អង់គ្លេស វា​រឿង​គួរ​ឱ្យ​គោរព​ដល់​លោក Jarred។ គាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ហើយ​មិន​មែន​ត្រឹម​តែ​ជនជាតិ​អូស្រ្តាលី​ដំបូង​ប៉ុណ្ណោះទេ តែ​ជា​ជនជាតិ​បរទេស​ដំបូង​ដែល​ដឹកនាំ​ការ​ប្រកួត​នៅ Premier League»។

លោក Jarred Gillett ធ្លាប់​សាង​ស្នាដៃ​ជា​ច្រើន​ដូចជា៖
-ដឹកនាំ​ប្រកួត​នៅ​លីគ​កំពូល​អូស្ត្រាលី ពី​ឆ្នាំ​២០១០-២០១៩ ចំនួន​១៥៩​ប្រកួត
-ដឹកនាំ​ការ​ប្រកួត​ដំបូង​នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១០ រវាង​ក្រុម​ Gold Coast United v Central Coast Mariners
-ប្រកួត​ទី​១៥៩ នៅ​ថ្ងៃ​ទី​៨​ខែ មីនា ឆ្នាំ​២០១៩ រវាង​ក្រុម Brisbane Roar v Western Sydney Wanderers
-ជា​ឈ្មោះ​ជា A-League Grand Final & Referee of the Year x5 – 2012, 2015-2018
-ដឹកនាំ​ការ​ប្រកួត​ពាន FFA Cup Final 2018 – Adelaide United v Sydney FC
-ជាប់​ឈ្មោះ​ជា​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​ដែល​ទទួល​ស្គាល់​ដោយ FIFA ពី​ឆ្នាំ​២០១៣-២០១៩និង​អាជ្ញាកណ្ដាល​កម្រិត​ខ្ពស់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី AFC Elite Referee ឆ្នាំ​២០១៤-២០១៩
-សមាជិក​របស់​ជំនួយ​ការ​អាជ្ញាកណ្ដាល​វីដេអូ (VAR) ចាប់​ពី​ឆ្នាំ​២០១៧
-អាជ្ញាកណ្ដាល​ដែល​ចេញ​ទៅ​ដឹកនាំ​ការ​ប្រកួត​នៅ​ពានរង្វាន់​លីគ​កំពូល​ជប៉ុនJ-League, លីគ​កំពូល​ឥណ្ឌា Indian Super League, លីគ​កំពូល​ចិន Chinese Super League, លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត Saudi Professional League និង​ពានរង្វាន់ 2015 International Champions Cup
-ជាប់​ឈ្មោះ​ក្នុង Select Group 2 Referees Panelនៅ​ឆ្នាំ​២០១៩, ដឹកនាំ​ការ​ប្រកួត​ នៅ​ពានរង្វាន់​លីគ​លំដាប់​ទី២​អង់គ្លេស EFL Championshipធ្វើ​ជា​មន្រ្តី​ទី៤ និង​ជា​ជំនួយការVAR នៅ​លីគ​កំពូល​អង់គ្លេស។
-អាជ្ញាកណ្ដាល​ ២០២០-២១ នៅ​ពានរង្វាន់ EFL Championship វគ្គ​ពាក់កណ្ដាល​​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម Brentford v AFC Bournemouth។

អត្ថបទពាក់ព័ន្ធ៖ក្រោយ​លើក​ពាន UCL លោក Thomas Tuchel តកុងត្រា​ជា​​​មួយតោខៀវ Chelsea ដល់​ឆ្នាំ​២០២៤
អត្ថបទពាក់ព័ន្ធ៖N’Golo Kante កីឡាករ​ទី៦ ដែល​ឈ្នះ​ពាន World Cup, Premier League និង​Champions League

Telegram-Troryorng
Share.