នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៤ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​លោក Akihiro Kato ប្រធាន​ក្លិប​អង្គរថាយហ្គឺរ សមាជិក​ក្នុង​ពានរង្វាន់​បាល់ទាត់​លីគ​កំពូល​កម្ពុជា Metfone Cambodian League បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា នឹង​​បរិច្ចាក​ថវិការ​ ១/៣ ដល់​ខេត្ត​សៀមរាប ប្រសិន​បើ​ក្រុម​របស់​លោក​ឈ្នះ​ជើង​ឯក នៅ​រដូវកាល​នេះ។

សំណេរ​ទាំង​ស្រុង​របស់​លោក​បញ្ជាក់​ថា៖«សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​ទាំង​អស់​របស់​អ្នក​ទាំង​អស់​គ្នា ទាំង​ស្ថិត​ក្នុង​ដំណាក់កាល​លំបាក​យ៉ាង​នេះ​ក៏​ដោយ។ ខ្ញុំ​បាន​ពិភាក្សា​គ្នា​រួចហើយ ប្រសិន​បើ​ Tiger FC ឈ្នះ​ពានរង្វាន់​នៅ​រដូវកាល​នេះ​ ខ្ញុំ​នឹង​ប្រើប្រាស់​ប្រាក់​រង្វាន់ ១/៣ នឹង​ជូន​ដល់​កីឡាករ គ្រូ​បង្វឹក​និង​បុគ្គលិក ហើយ​១/៣ទៀត ប្រើប្រាស់​សម្រាប់​ក្លិប និង​១/៣ទៀត​នឹង​បរិច្ចាគ​សម្រាប់​កសាង​ខេត្ត​សៀមរាប»។

អត្ថបទពាក់ព័ន្ធ៖អង្គរថាយហ្គឺរ យក​​ជប៉ុន​ម្នាក់​ធ្លាប់​​​​​កាន់​ការងារ​ U15និងU18​ខេត្ត​ក្រចេះ ធ្វើ​ជំនួយការ​គ្រូ​បង្វឹក

ក្រុម​អង្គរថាយហ្គឺរ បង្កើត​ឡើង​ដំបូង​មាន​ឈ្មោះ​ថា ត្រាយអាស៊ីភ្នំពេញ ប៉ុន្តែ​​នៅ​ឆ្នាំ​២០១៥ ក្រោយ​​លោក Akihiro Kato ក្លាយ​ជា​ប្រធាន​ក្លិប​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​​ ខេមបូឌានថាយហ្គឺរ។ ក្រោយ​មក​ក្លិប​នេះ​បាន​ប្តូរ​ទីតាំង​ទៅ​ខេត្ត​សៀមរាប ដើម្បី​ធ្វើ​ជា​ទឹកដី​របស់​ខ្លួន ក្រុម​នេះ​បាន​ប្តូរ​ឈ្មោះ​ជា​អង្គរថាយហ្គឺរ វិញ។

គិត​ត្រឹម​ពេល​នេះ​​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ២០២១ បាន​ដំណើរការ​ប្រកួត​ឡើង​វិញ​ហើយ ខណៈ​ក្រុម​អង្គរថាយហ្គឺរ កំពុង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​១៣ពិន្ទុ​ច្រើន​ជាង​គេ​ក្រោយ​ប្រកួត​បាន​៥លើក ឈ្នះ​៤លើក ស្មើ១លើក និង​មិន​ធ្លាប់​ចាញ់​សោះ៕

អត្ថបទពាក់ព័ន្ធ៖កីឡាករ​ជប៉ុន Joichiro Sugiyama អតីត​សមាជិក​អង្គរថាយហ្គឺរ ប្រកាស​ព្យួរ​ស្បែកជើង

Telegram-Troryorng
Share.