សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ បាន​​​ប្រកាស​​រៀបចំ​ព្រឹត្តិការ​បាល់ទាត់​កម្រិត​អន្តរជាតិ​មួយ​ឈ្មោះ​ថា Continental Futsal Championship នៅ​រាជធានី​បាងកក ទាំង​ក្នុង​ស្ថានភាព​កូវីដ-១៩ ផុត​ខ្លាំង ខណៈ​គិត​ត្រឹម​ពេល​នេះ​គឺ​បាន​បែងចែក​ពូល​សម្រាប់​ក្រុម​ចូលរួម​ទាំង​៨ក្រុម​រួចរាល់​ហើយ។

បើតាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ ពូល A មាន​ម្ចាស់​ផ្ទះ​ថៃ, ​អ៊ូបេគីស្ថាន, កូសឺវ៉ូ និង​ម៉ូហ្សាំប៊ិកលី ហើយ​ពូល B មាន​ទុយអានី,អេហ្ស៊ីប,​តាហ្ស៊ីគីស្ថាន និង​គុយវ៉ែត។ តាម​ផែនការ​​ការ​ប្រកួត​​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី២៥ ដល់​៣០ ខែ​កក្កដា ឆ្នាំ​២០២១។

នេះ​ជា​ការ​ត្រៀម​ខ្លួន​របស់​ថៃ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ ជាមួយ​ក្រុម​តំបន់​អាស៊ី​៤ទៀត​មាន​ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និង​វៀតណាម៕

អត្ថបទពាក់ព័ន្ធ៖កីឡាករ​ថៃ​ធ្លាប់​លេង Futsal World Cup ២​សម័យកាល​ចង់​ជួយ​ក្រុម​ឱ្យ​ផុត​វគ្គ​ជម្រុះក្នុង​​ពូល

Telegram-Troryorng
Share.