លោក Patrice Motsepe ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិក (CAF) បានបង្ហាញការគាំទ្រចំពោះទស្សនៈដែលថាការប្រកួតជើងឯកពិភពលោក FIFA World Cup គួរតែធ្វើឡើងនៅរាល់២ឆ្នាំម្តង ខណៈដែលក៏បានបង្ហាញពីការយល់ព្រមនេះក្នុងក្នុងមហាសន្និបាតលើកទី៧១ (71st Congress) របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កាលពីខែឧសភា កន្លងទៅផងដែរ។
អត្ថបទពាក់ព័ន្ធ៖ពានបាល់ទាត់មួយនៅអាហ្វ្រិក ម្ចាស់ស្បែកជើងមាស បានគោ១ក្បាល អ្នកបន្ទាប់បានពពែ១ក្បាល
សារព័ត៌មាន kickoff បានស្រង់សម្ដីបុរសដែលជាបងថ្លៃប្រធានាធិបតីអាហ្រិកខាងត្បូង Cyril Ramaphosa ថា៖«ប៉ុន្មានសប្ដាហ៍កន្លងមកយើងបានយល់ព្រមទៅនឹងសំណើឱ្យមានការការសិក្សាលើផ្នែកការរៀបចំ World Cup រាល់២ឆ្នាំម្តងរបស់ FIFA។ CAF បានបង្ហាញពីការគាំទ្រនេះព្រោះវាចាំបាច់ណាស់សម្រាប់ទ្វីបអាហ្វ្រិកទាំងមូល ព្រោះបច្ចុប្បន្នបាល់ទាត់ក្នុងតំបន់ជួបបញ្ហាប្រឈមហិរញ្ញវត្ថុធ្ងន់ធ្ងរនិងខ្វះហេដ្ឋារចនាសម្ព័ន្ធ ទីលានប្រកួតនិងហ្វឹកហាត់ត្រឹមត្រូវ ហើយបើគម្រោងនេះជោគជ័យ នោះទ្វីបអាហ្រ្វិកទាំងមូលនឹងទទួលបានផលធំធេងជាងគេ»។
«ដូច្នេះការសម្រេចចិត្តនេះគឺបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ដើម្បីគាំទ្រយ៉ាងខ្លាំងចំពោះការប្រកួត World Cup រាល់២ឆ្នាំម្ដង ហើយបាល់ទាត់ពិភពលោកទទួលបានផលគ្រប់គ្នា ហើយបានផលជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាហ្រ្វិក»។ លោក Patrice Motsepe បន្ថែម។
អត្ថបទពាក់ព័ន្ធ៖គាំទ្រទេបើ World Cup ប្រកួតរាល់២ឆ្នាំម្ដង?
លោកថាការផ្លាស់ប្តូរកម្មវិធីប្រកួតនៅ FIFA រាល់២ឆ្នាំម្តងនេះ វាមិនប៉ះពាល់ដល់សកម្មភាពប្រកួតជើងឯកប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations ដែលធ្វើឡើងរាល់២ឆ្នាំម្តងនោះទេ ដោយអាចប្តូរទៅប្រកួតរាល់៣ឆ្នាំម្តងវិញ។
នៅក្នុងមហាសន្និបាតលើកទី៧១ របស់ FIFA កាលពីខែឧសភា មានការបើកភ្លើងខៀវពីមហាសន្និបាតក្រោយការស្នើសុំរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈក្នុងចំណោមសមាជិកទាំងអស់មាន១៦៦ ប្រទេសបានគាំទ្រ ហើយ២២ប្រទេសបដិសេធ៕
អត្ថបទពាក់ព័ន្ធ៖ប្រទេស២២ នៅទ្វីបអាហ្វ្រិក មិនអាចធ្វើជាម្ចាស់ផ្ទះជម្រុះ World Cup បាននោះទេ