លោក Patrice Motsepe ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាហ្រ្វិក

លោក Patrice Motsepe ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាហ្រ្វិក (CAF) បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ទស្សនៈ​ដែល​ថា​​ការ​ប្រកួត​ជើង​ឯក​ពិភពលោក FIFA World Cup គួរ​តែ​ធ្វើ​ឡើង​នៅ​រាល់​២ឆ្នាំ​ម្តង ខណៈ​ដែល​ក៏​បាន​បង្ហាញ​ពី​ការ​យល់​ព្រម​នេះ​ក្នុង​​ក្នុង​មហាសន្និបាត​លើក​ទី៧១ (71st Congress) របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) កាល​ពី​ខែ​ឧសភា កន្លង​ទៅ​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖ពាន​បាល់ទាត់​​មួយនៅ​អាហ្វ្រិក​ ម្ចាស់​ស្បែ​កជើងមាស បាន​​គោ​១ក្បាល អ្នក​បន្ទាប់​បាន​ពពែ១ក្បាល

សារព័ត៌មាន kickoff បាន​ស្រង់​សម្ដី​បុរស​ដែល​ជា​បង​ថ្លៃ​ប្រធានាធិបតី​អាហ្រិកខាងត្បូង Cyril Ramaphosa ថា​៖«ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​យើង​បាន​យល់​ព្រម​ទៅ​នឹង​សំណើ​ឱ្យ​មាន​ការ​ការ​សិក្សា​លើ​ផ្នែក​ការ​រៀបចំ​ World Cup រាល់​២ឆ្នាំ​ម្តង​របស់ FIFA។ CAF បាន​បង្ហាញ​ពី​ការ​គាំទ្រ​នេះ​ព្រោះ​វា​ចាំបាច់​ណាស់​សម្រាប់​ទ្វីប​អាហ្វ្រិក​ទាំង​មូល ព្រោះ​បច្ចុប្បន្ន​បាល់ទាត់​ក្នុង​តំបន់​ជួប​បញ្ហា​ប្រឈម​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​និង​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ ទីលាន​ប្រកួត​និង​ហ្វឹកហាត់​ត្រឹមត្រូវ ហើយ​បើ​គម្រោង​នេះ​ជោគជ័យ នោះ​ទ្វីប​អាហ្រ្វិក​ទាំង​មូល​នឹង​ទទួល​បាន​ផល​ធំធេង​ជាង​គេ»។

«ដូច្នេះ​ការ​សម្រេច​ចិត្ត​នេះ​គឺ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង ដើម្បី​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការ​ប្រកួត World Cup រាល់​២ឆ្នាំ​ម្ដង ហើយ​បាល់ទាត់​ពិភពលោក​ទទួល​បាន​ផល​គ្រប់​គ្នា ហើយ​បាន​ផល​ជា​ពិសេស​​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាហ្រ្វិក»។ លោក Patrice Motsepe បន្ថែម។

អត្ថបទពាក់ព័ន្ធ៖គាំទ្រ​ទេ​បើ World Cup ប្រកួត​រាល់​២ឆ្នាំ​ម្ដង?

លោក​ថា​ការ​ផ្លាស់​ប្តូរ​កម្មវិធី​ប្រកួត​នៅ FIFA រាល់​២ឆ្នាំ​ម្តង​នេះ វា​មិន​ប៉ះ​ពាល់​ដល់​សកម្មភាព​ប្រកួត​ជើង​ឯក​ប្រចាំ​ទ្វីប​អាហ្រ្វិក Africa Cup of Nations ដែល​ធ្វើ​ឡើង​រាល់​២ឆ្នាំ​ម្តង​នោះ​ទេ ដោយ​អាច​ប្តូរ​ទៅ​ប្រកួត​រាល់​៣ឆ្នាំ​ម្តង​វិញ។

នៅ​ក្នុង​មហាសន្និបាត​លើក​ទី៧១ របស់​ FIFA កាល​ពី​ខែ​ឧសភា មាន​ការ​បើក​ភ្លើង​ខៀវ​ពី​មហា​សន្និបាត​ក្រោយ​ការ​ស្នើសុំ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត ខណៈ​ក្នុង​ចំណោម​សមាជិក​ទាំង​អស់​មាន​១៦៦ ប្រទេស​បាន​គាំទ្រ ហើយ​២២​ប្រទេស​បដិសេធ៕

អត្ថបទពាក់ព័ន្ធ៖ប្រទេស​២២ នៅ​ទ្វីប​អាហ្វ្រិក មិន​អាច​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជម្រុះ World Cup បាន​នោះ​ទេ

Telegram-Troryorng
Share.