ក្រុម​បាល់ទាត់​ម្ចាស់​ផ្ទះ​អង្គរថាយហ្គឺរ (Agnkor Tiger FC) បាន​ប្រកាស​ដាក់​លក់​សំបុត្រ​ជា​ច្រើន​ជម្រើស​សម្រាប់​អ្នក​គាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​លើ​ទីលាន​កីឡដ្ឋាន​ហនុមាន ក្នុង​ក្រុង​សៀមរាប ពេល​បើក​ទ្វា​ទទួល​​ក្រុម​គីរីវង់សុខសែនជ័យ នៅ​វេលា​​ម៉ោង​៣:៤៥នាទី​រសៀល ថ្ងៃ​សៅរ៍ ទី​១៩ ខែ​សីហា ឆ្នាំ​២០២៣ នេះ ក្នុង​សប្ដាហ៍​ទី៣​នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24។

បើតាម​ការ​បង្ហោះ​របស់​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប មួយ​នេះ​បញ្ជាក់​ថា សំបុត្រ​នៃ​ការប្រកួត​មាន​ដាក់​លក់​ជា​៦​ជម្រើស សម្រាប់​៣តំបន់​របស់​កីឡដ្ឋាន​​ ដោយ​ក្នុង​នោះ៖
តំបន់ A៖ ទិញ​មុន​ប្រកួត ៤ដុល្លារ ទិញ​ថ្ងៃ​ប្រកួត ៥ដុល្លារ
តំបន់ B៖ ទិញ​មុន​ប្រកួត​ ៣​ដុល្លារ ទិញ​ថ្ងៃ​ប្រកួត ៣.៥ដុល្លារ
តំបន់ C៖ ទិញ​មុន​ប្រកួត ០.៥​ដុល្លារ ទិញ​ថ្ងៃ​ប្រកួត ១ដុល្លារ

អត្ថបទពាក់ព័ន្ធ៖គ្រូអង្គរថាយហ្គឺរ ថាក្រុមខ្លួនគួរបាន៤ពិន្ទុ ក្រោយចាញ់ទាំង២ប្រកួតនៅ CPL

អត្ថបទពាក់ព័ន្ធ៖កីឡដ្ឋាន​ផ្ទាល់​ខ្លួន​របស់​​អង្គរថាយហ្គឺរ គ្រោង​សាងសង់​រយៈ​ពេល​១០​ខែ នៅខេត្តសៀមរាប

ពានរង្វាន់​លីគ​កំពូល​កម្ពុជា នៅ​​សប្ដាហ៍​ទី៣ នេះ​មាន​ចំនួន​៤គូ​ប៉ុណ្ណោះ ព្រោះ​ភ្នំពេញក្រោន ជាប់​ចេញ​ទៅ​ប្រកួត​ពានរង្វាន់​តំបន់​អាស៊ី AFC Cup នៅ​សិង្ហបុរី ដោយ​ក្រុម​ Tiffy Army FC ត្រូវ​សម្រាក​សិន​ដែរ។ ដូច្នេះ​ការប្រកួត​សប្ដាហ៍​ទី៣​នេះ​មាន៖

Share.