ភាពយន្តខ្នាតធំរឿង «Dream» ដែលសម្ដែងដោយ Park Seo JOON និង IU ត្រូវបានពន្យាពេលថតទៅឆ្នាំក្រោយត្រង់ឈុតឆាកសម្ដែងមួយចំនួននៅឯបរទេស។

សូមចុច​អាន​ ហាម​អ្នក​ខ្សោយ​បេះដូង​មើល​៖ ឈុត​ថើប​​ពី​រឿង​ភាគ​​កូរ៉េ​​ចំនួន​ ​៥​ ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ឈុត​ថើប​រំជួល​អារម្មណ៍!


យោងតាមតំណាងក្រុមផលិតភាពយន្ត «Dream» ដំបូងឡើយចង់បញ្ចប់ឈុតឆាកនៅបរទេសរបស់ខ្លួនក្នុងឆ្នាំមឹះ តែដោយសារករណីផ្ទះកូវីដ-១៩ នៅប្រទេសកូរ៉េ និង ដោយសារតារាងការងារមិនស្របគ្នារបស់តួសម្ដែង។

ភាពយន្ត «Dream» ដឹកនាំដោយលោក Lee Byung Hun ដែលធ្លាប់សាងស្នាដៃល្បីដឹកនាំភាពយន្តល្បីរបស់កូរ៉េ «Extreme Job» និងភាពយន្តល្បីៗជាច្រើនរឿងទៀត។ ភាពយន្ត «Dream» បរិយាយពីអ្នកលេងបាល់ទាត់មួយរូបឈ្មោះ Hong Dae (សម្ដែងដោយ Park Se JOON ) បានប្រឈមមុខនឹងសម្ពាធបញ្ហាជ៏វិត សោយគេត្រូវទទួលដឹកនាំបង្ហាត់ ក្រុមបាល់ទាត់ មនុស្សពនេចរគ្មានផ្ទះសម្បែង ហើយសាច់រភងក៏ចាប់ផ្ដើមដំណើរពីចំណុចនោះមក។

ភាពយន្តដែលចាំបឆច់ត្រូវថតនៅបរទេសនេះ មិនទាន់អឆចដំណើរការទៅបានព្រោះតែបញ្ហាតារាងការងាររបស់តួអង្គសំខាន់ៗ ដូចជាក្រុមអ្នកលេងបាល់អាជីព IU និង Park Seo JOON ជាដើម ម្យ៉ាងដោយសារស្ថានការកូវីដ-១៩ផង។ ខណៈដែល​ភាពយន្ត​ «Dream» បានថតចប់រួចរាល់នៅប្រទេសកូរ៉េ តែឈុតឆាកនៅបរទេសត្រូវផ្អាកចាំថតនៅឆ្នាំក្រោយ។ ដូច្នេះ​អ្នក​ទស្សនា​ដែលទន្ទឹង​​រឿង​នេះ​ត្រូវ​ខក​ចិត្ត​ធំ​ ហើយ​​​ត្រូវ​រង់ចាំ​អ៊ុត​ទៅ​ឆ្នាំក្រោយ​ទៀត​ថា​រឿង​នេះ​នឹង​បាន​ថត​បញ្ចប់​ហើយ​ចាក់​បញ្ចាំង​បាន​ទេ​នៅ​ឆ្នាំ​ក្រោយ​។​

ងាក​មក​តារា​សម្ដែង​ Park Seo JOON ត្រៀមថតភាពយន្ត «Caption Marvel2» នៅសហរដ្ឋអាមេរិកក្នុងឆមាសទីពីរ ឆ្នាំ២០២១ នេះក្រោយ​ថតឈុតឆាករឿងកុនខ្នាតធំ «Dream» រួច Park Seo JOON នឹងចាប់ផ្ដើមថតភាពយន្តភាគរឿង «Gyeongseong Creature» ចំណែក IU ក៏ទើបតែបញ្ចប់ប្រូចេកថតភាពយន្តខ្នាតធំរឿង «Broker» ដូចគ្នាដែរកាលពីខែមិថុនាកន្លងទៅ៕

សូម​ចុច​អាន​ ​Park Seo Joon ​តារា​សម្ដែង​​កូរ៉េ​​ដំបូងគេ​​សម្ដែង​រួម​​ជាមួយ Brie Larson នៅ​ក្នុង​រឿង​​ «The Marvels»​

Telegram-Troryorng
Share.