សកម្មភាពដំឡើងខ្លោងទ្វារសង្ក្រាន្តព្រៃវែង និងការតុបតែងលម្អវិថីសន្តិភាព ដើម្បីត្រៀមទទួលអបអរស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តខេត្តព្រៃវែង នាពេលខាងមុខនេះ។ នេះបើយោងតាមការជូនដំណឹងពីផេកសង្ក្រាន្តព្រៃវែង។

ខេត្តព្រៃវែងនេះ ស្ថិតនៅតំបន់ទំនាបកណ្ដាលជាខេត្តដែលផលិតស្រូវច្រើនជាងគេក្នុងប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវជាតិ និងអន្ដរជាតិទៅកម្សាន្តសប្បាយនៅក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរចាប់ពីថ្ងៃទី ១៣-១៤-១៥-១៦ ខែមេសាខាងមុខនេះ។

សូមចុចអាន៖ រថយន្តក្រុង៤៥៥គ្រឿង ត្រៀមសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី

សូមចុចអាន៖ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​តាម​រថយន្ត​ក្រុង​របស់​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ

ដើម្បីបង្ករបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាជននៅក្នុងខេត្ត និងភ្ញៀវទេសចរជាតិនិងអន្ដរជាតិចូលរួមកម្សាន្តសប្បាយនាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនោះ រដ្ឋបាលខេត្តព្រៃវែងត្រៀមរៀបចំពិធីទទួលទេព្ដាឆ្នាំថ្មី កម្មវិធីវាយគងជ័យ ទាញព្រ័ត្រជ័យ កម្មវិធីកំសាន្តតំបន់ត្រជាក់ចិត្ត ការតាំងបង្ហាញពិព័រណ៌ស្ដង់ពាណិជ្ជកម្ម កម្មវិធីប្រកួតអុកចត្រង្គ កម្មវិធីកម្សាន្តសប្បាយៗ ដូចជាការលេងល្បែងប្រជាប្រិយខ្មែរ និងការប្រគំតន្រ្តី បាញ់កាំជ្រួចផងដែរ។

តើប្រិយមិត្តទាំងអស់គ្នា បានត្រៀមខ្លួនទៅកម្សាន្តនៅតំបន់ណាដែរ? បើមិនទាន់មានគម្រោងទេ តស់នាំគ្នាចូលរួមកម្សាន្តសប្បាយសង្ក្រាន្តព្រៃវែង ឆ្នាំនេះ ដឹងតែមានអ្វីប្លែកជាច្រើនជាងរាល់ៗឆ្នាំមិនខាន៕

Share.