ក្រោយតារាសម្ដែងរូបសង្ហា ខាត់ វ៉ៃហាំង បានបង្ហោះរូបថតមួយសន្លឹកបង្ហាញថាលោកកំពុង Workshop លើអត្ថបទភាពយន្តភាគថ្មីរបស់លោក កាលពីថ្ងៃទី២៨ ខែមេសាកន្លងមក ធ្វើឱ្យអ្នកគាំទ្ររំភើបយ៉ាងខ្លាំងចំពោះដំណឹងនេះ ជាពិសេសអ្នកគាំទ្រ រឹតតែចង់ដឹងថារឿងថ្មីនេះតើតារាស្រីរូបណានឹងមកសម្ដែងជាតួឯកស្រីជាដៃគូរបស់លោក?

ចំពោះចម្ងល់របស់អ្នកគាំទ្រថាតើតារាស្រីរូបណានឹងក្លាយជាដៃគូសម្ដែងក្នុងរឿងភាគថ្មីរឿង «ស្នេហ៍ឥតព្រៀង» ជាមួយនឹងលោកហាក់ត្រូវបានស្រាយចម្ងល់ដោយផេក PNN Drama Live ព្រោះផេកមួយនេះបានបង្ហោះរូបថតមួយសន្លឹកអមជាមួយនឹងសំណេរដែលធ្វើឱ្យអ្នកគាំទ្រហាក់ឆ្ងល់លើសដើមព្រោះ ក្នុងចំណោមតួស្រីចំនួន៣រូបមានម្នាក់អាចនឹងក្លាយជាដៃគូរបស់លោក ខាត់ វ៉ៃហាំងក្នុងរឿងភាគថ្មីនេះ តែមិនដឹងថាជាតារាស្រីរូបណាឱ្យប្រាកដនៅឡើយនោះទេ ដោយទុកឱ្យអ្នកគាំទ្រតាមដាននិងទស្សន៍ទាយសិន។
សូមចុចអាន៖ សួស វីហ្សា បែកកូន បែកប្ដី មួយរយៈធំទម្រាំបានវិលជួបជុំគ្នាសារជាថ្មីវិញ

តារាសម្ដែងស្រីរូបស្អាត៣រូបដែលអាចនឹងក្លាយជាដៃគូសម្ដែងក្នុងរឿងថ្មីនោះមានកញ្ញា ស៊ិន យូប៊ីន (អតីតដៃគូចាស់របស់លោកដែលធ្លាប់សម្ដែងជាមួយគ្នាច្រើនរឿង) អ្នកនាង សិទ្ធី នីកា (ដៃគូសម្ដែងក្នុងខ្សែភាពយន្ត PNN ដែលទើបតែបញ្ចប់រឿងពណ៌ជីវិត) និង កញ្ញា សំណាង អេលីណា (កញ្ញាឯកចក្រវាឡ ឆ្នាំ២០១៩ដែលបានចាប់ដៃគូជាមួយលោកក្នុងរឿងស្នាមស្នេហ៍សមុទ្ររាមវគ្គ២) ។
សូមចុចអាន៖ ចង់សម្រាកដល់សំរាកយូរពេក! តារាសម្ដែងអ៊ុន សិទ្ធា ចាប់ផ្ដើមត្អូញថានឹកការងារសម្ដែង
លោក ខាត់ វ៉ៃហាំង និង អ្នកនាង សិទ្ធី នីកា លោក ខាត់ វ៉ៃហាំង និង កញ្ញា សំណាង អេលីណា
បន្ទាប់ពីផេកខាងលើផុសក៏ដូចជាមានការ Share បន្តពីលោក ខាត់ វ៉ៃហាំង រួចក៏មានអ្នកគាំទ្ររឿងភាគខ្មែររបស់ PNN និង អ្នកគាំទ្រ តារាសម្ដែងមកពីខេត្តបន្ទាយមានជ័យរូបនេះ បង្ហាញពីចំណាប់អាម្មណ៍និងការយល់ឃើញផ្សេងៗ ក្នុងនោះមានអ្នកចង់ឃើញលោកវិលជួបដៃគូចាស់ កញ្ញា ស៊ិន យូប៊ីន ដែលខានបានចាប់ដៃគូគ្នាយូរ ខណៈអ្នកខ្លះចង់ឃើញលោកចង់លោកទៅជួបជាមួយនឹង អ្នកនាង សិទ្ធី នីកា ដែលទើបតែចាប់ដៃគូគ្នាថ្មីៗនេះ តែក៏មានអ្នកខ្លះចង់ឃើញប្រុសស្អាតរូបនេះចាប់ដៃគូសម្ដែងជាមួយនឹងស្រីស្អាត សំណាង អេលីណា ដែលមានស្នាដៃសម្ដែងរួមគ្នា តែមិនទាន់បានបញ្ចាំងលើកញ្ចក់ ទូរទស្សន៍PNN នៅឡើយ។

ចុះសម្រាប់ប្រិយមិត្តអ្នកអានសារព័ត៌មានត្រយងវិញ? តើអ្នកចង់ឃើញលោក ខាត់វ៉ៃហាំង សម្ដែងជាមួយនឹងតារាសម្ដែងស្រីរូបណាជាងគេ?