ក្រុម​វិសាខា ក្នុងរដូវកាល២០២១ កន្លងទៅ

យោង​តាម​ការ​ប្រែប្រួល​ក្នុង​ពានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2022 ប្រចាំ​តំបន់​អាស៊ាន មាន​ការ​​ផ្លាស់ប្ដូរ បន្ទាប់​ពី​​​​ក្រុម ​Binh Dinh FC ​ពី​​ប្រទេស​វៀតណាម មិន​អាច​ចូលរួម​បាន ស្រប​ពេល​​ការ​ប្រកួត​ក្នុង​តំបន់​នេះ​​បែងចែក​ជា​២​គឺ​វគ្គ​ជម្រុះ និង​វគ្គ​ចែក​ពូល។

មូលហេតុ​នៃ​ការ​ប្រែប្រួល​ក្រុម​បែប​នេះ ដោយ​សារ​តែ​សហព័ន្ធ​កីឡា​បាល់​ទាត់​វៀតណាម(VFF) ​បាន​សម្រាប់​ឱ្យ​ក្រុម Binh Dinh FC ចូលរួម​ក្នុង​ការ​ប្រកួត​ជើង​ឯក​ជាតិ ដោយ​សារ​ការ​លើក​លែង​ និង​ទទួល​ទណ្ឌកម្ម​គឺ​ជា​ការ​ស្តី​បន្ទោស(receive punishment is a reprimand)។ ក្លិប Binh Dinh FC ​ជា​ក្រុម​១​ក្នុង​ចំណោម២ ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​ការ​ប្រកួត​​កម្រិត​ណាមួយ​ក្នុង​ទ្វីប​អាស៊ី ប្រចាំ​ឆ្នាំ​២០២២ នេះ​ទេ។

អត្ថបទពាក់ព័ន្ធ៖មក​ស្គាល់​ក្លិប​ទាំង​៦​របស់​កម្ពុជា ទទួល​បាន​​អាជ្ញាប័ណ្ឌ​សម្រាប់​ពាន 2022 AFC Cup

បើតាម Footy Rankings ក្រោយ​អវត្តមាន​​ក្រុម ​Binh Dinh FC មិន​មាន​ក្រុម​ណាមួយ​របស់​វៀតណាម មាន​ឈ្មោះ​ចូល​ជំនួស​នោះ​ទេ​ក្នុង​ពានរង្វាន់ AFC Cup 2022 ដូច្នេះ​​កូតា​នេះ​ត្រូវ​បាន​ជ្រើសរើស​ក្រុម Hantharwady United របស់​មីយ៉ាន់ម៉ា ដែល​នៅ​វគ្គ​ជម្រុះ​មក​ជំនួស​ ហើយ​ក្រុម PSM Makassar របស់​ឥណ្ឌូណេស៊ី​ មាន​ឈ្មោះ​​ឡើង​ទៅ​វគ្គ​ចែក​ពូល​ដែរ បន្ទាប់​ពី​​ក្រុម​នៅ​វគ្គ​​ជម្រុះ​មាន​ដល់​ទៅ​៣ក្រុម។

ក្រោយ​ការ​ផ្លាស់ប្តូរ​នេះ​ធ្វើ​ឱ្យ​វគ្គ​ជម្រុះ​មាន​តែ​១គូ​ទេ គឺ៖

-ក្រុម វិសាខា (កម្ពុជា) ជួប Young Elephants (ឡាវ)

ចំណែក​ក្រុម​នៅ​ចាំ​វគ្គ​ចែក​ពូល​មាន​១១​ក្រុម ដូចជា៖ ក្រុម​Kaya Iloilo (ហ្វីលីពីន) ,Viettel (វៀតណាម) Kuala Lumpur City និង Kedah Darul Aman (ម៉ាឡេស៊ី) Hougang United និង Tampines Rovers (សិង្ហបុរី) Shan United​និង​Hantharwady United (មីយ៉ាន់ម៉ា) Bali United និង​PSM Makassar (ឥណ្ឌូណេស៊ី) និង​ភ្នំពេញក្រោន (កម្ពុជា)។

អត្ថបទពាក់ព័ន្ធ៖៣៥​ប្រទេស​មាន​ឈ្មោះ​បញ្ជូន​ក្រុម​ចូលរួម​ពាន AFC Cup នៅ​ឆ្នាំ​២០២៣ ខណៈ​កម្ពុជា មាន​១​ក្រុម

ដូច្នេះ​វគ្គ​ចែក​ពូល​នៅ​តំបន់​អាស៊ាន​​នេះ​មាន​កៅអី​​១២​ក្រុម ដោយ​បែងចែក​ជា​៣ពូល ក្នុង​១ពូល​មាន​៤ក្រុម។ តាម​ផែនការ​វគ្គ​ចែក​ពូល​​ទាំង​៥​តំបន់​ក្នុង​ទ្វីប​អាស៊ី នៃ​ពានរង្វាន់ AFC Cup 2022 នេះ​នឹង​ចាប់​ឆ្នោត​ជ្រើសរើស​ពូល​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ ខាង​មុខ​នេះ។

យ៉ាងណាក្ដី​ គ្រប់គ្នា​កំពុងរង់ចាំ​ដំណឹង​ច្បាស់ការណ៍​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី ជុំ​វិញ​ផែនការ​ប្រកួត​ពានរង្វាន់ AFC Cup 2022 នេះ​ផង។ ប្រសិន​បើ​មាន​អ្វីៗ​ប្រែប្រួល​ថ្មី សារព័ត៌មាន​ត្រយង នឹង​ជម្រាប​ជូន​ជា​បន្ត​បន្ត​ទៀត៕

Telegram-Troryorng
Share.