អស់​រយៈពេល​៧ឆ្នាំ​ហើយ ដែល​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី Hariss Harun ចុះ​កិច្ចសន្យា​លេង​ឱ្យ​ក្លិប​អ្នក​មាន​​នៅ​ម៉ាឡេស៊ី Johor Darul Ta’zim ព្រម​ទាំង​ជា​ផ្នែក​មួយ​ដែល​ឈ្នះ​ពានរង្វាន់​ជា​ច្រើន ខណៈ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១ ​ក្លិប​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​កីឡាករ​វ័យ​៣០ឆ្នាំ​រូប​នេះ ប៉ុន្តែ​​នៅ​​ដំណាល​គ្នា​ដែរ​ក្លិប​ Lion City Sailors FC ក្នុង​ស្រុក​កំណើត​ បាន​ប្រកាស​ពី​ការ​ចូលរួម​របស់​ខ្សែ​បម្រើ​រូប​នេះ។

អត្ថបទពាក់ព័ន្ធ៖សិង្ហបុរី សមាជិក​អាស៊ាន​ដំបូង​គេ​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​កីឡាករ​ត្រៀម​ប្រកួត​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប​និង​ជម្រុះ World Cup

ក្លិប JDT បាន​លើក​ពី​គុណសម្បត្តិ​​ជា​ច្រើន​របស់ Hariss Harun នៅ​លើ​បណ្តាញ​សង្គម Twitter អំឡុង​ពេល​នៅ​ជាមួយ​ក្លិប​​គិត​ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៤មក។ ចំណែក​ក្លិប Lion City Sailors FC វិញ​បាន​ប្រកាស​នៅ​លើ​វិបសាយ​ផ្លូវការ អំពី​ដំណើរ​ទៅ​ដល់​របស់​កីឡាករ​ជម្រើស​ជាតិ​ខ្លួន​រូប​នេះ។

Hariss បាន​ប្រាប់​វិបសាយ Lion City Sailors FC ថា៖«ខ្ញុំ​ពិត​ជា​រីករាយ​ដែល​បាន​ត្រឡប់​មក​ផ្ទះ​វិញ។ លីគ​សិង្ហបុរី ជា​កន្លែង​ដែល​ខ្ញុំ​ចាប់​ផ្ដើម​អាជីព ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់ Lion City Sailors FC ក្នុង​គោលដៅ​នៃ​ការ​រីកចម្រើន​បាល់ទាត់​ក្នុង​​លីគ​និង​ក្នុង​ប្រទេស​ទាំង​មូល»។

កីឡាករ Hariss Harun មាន​ជីវិត​ជោគជ័យ​ខ្ពស់​បើ​ធៀប​ទៅ​នឹង​កីឡាករ​ក្នុង​តំបន់​អាស៊ាន ដោយ​Young Lions នៅ​សិង្ហបុរី ចាប់​ពី​ឆ្នាំ​២០០៧ ដល់​២០១១ ហើយ​ពី​ឆ្នាំ​២០១២ ដល់​២០១៣ ទី​ចូលរួម​ក្រុម LionsXII និង​ចាប់​ពី​ឆ្នាំ​២០១៤ ដល់​២០២១ ចូលរួម​ជាមួយ​ក្រុម JDT។ អំឡុង​ពេល​​​ប្រកប​អាជីព​នៅ​ម៉ាឡេស៊ី Hariss ត្រូវ​បាន​ក្លិប​CE L’Hospitalet នៅ​ប្រទេស​អេស្ប៉ាញ ខ្ចី​ជើង​ក្នុង​ឆ្នាំ​២០១៧ នៅ​ជើង​ទី១ ហើយ​ជើង​ទី២ ត្រូវ​ក្លិប​Home United (បច្ចុប្បន្ន​ជា Lion City Sailors FC) ខ្ចី​ជើង​ម្តង។

អត្ថបទពាក់ព័ន្ធ៖លោក Lim Kia Tong បន្ត​តំណែង​ប្រធាន​សហព័ន្ធ​បាល់ទាត់​សិង្ហបុរី ៥ឆ្នាំ​ទៀត​ដោយ​​រលូន

កីឡាករ​រូប​នេះ​ធ្លាប់​ឈ្នះ​ពានរង្វាន់ លីគ​កំពូល​ម៉ាឡេស៊ី នៅ​ឆ្នាំ​២០១៣ ជាមួយ LionXII ហើយ​ពេល​ចូលរួម​ជាមួយ JDT រូប​គេ​ធ្លាប់​ឈ្នះ​ពាន​​ជាច្រើន​ដូចជា៖
-ជើង​ឯក​ពាន AFC Cup ឆ្នាំ​២០១៥
-ជើង​ឯក​ពាន Malaysia Cup ឆ្នាំ​២០១៩
-ជើង​ឯក​ពាន​លីគ​កំពូល​ម៉ាឡេស៊ី ៦​សម័យកាល ២០១៤,២០១៥,២០១៦,២០១៨,២០១៩,​២០២០
-ជើង​ឯក​ពាន Malaysia FA Cup ឆ្នាំ​២០១៦
-ជើង​ឯក​ពាន Malaysian Charity Shield ៥​សម័យកាល ២០១៥,​២០១៦,​២០១៨​,​២០១៩,​២០២០

ចំណែក​ក្នុង​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី នាពេល​កន្លង​មកHariss Harun ធ្លាប់​ឈ្នះ​ពាន AFF Suzuki Cup 2012 និង​ឈ្នះ​មេដាយ​សំរឹទ្ធ ស៊ីហ្គេម ២០០៧,​២០០៩,​២០១៣។ ជាមួយ​គ្នា​នេះ​ដែរ​រូប​គេ​ឈ្នះ​ពាន​ឯកត្តជន មាន​កីឡាករ​ក្មេង​ល្អ​ជាង​គេ​នៅ​លីគ​សិង្ហបុរី ​ S.League Young Player of the Year ឆ្នាំ​២០១៥ និង​ពានរង្វាន់​កីឡាករ AFF Suzuki Cup 2016 Best Eleven៕

អត្ថបទពាក់ព័ន្ធ៖បុរស​សិង្ហបុរី លាកៅអី​CEO ​លីគ​​បាល់ទាត់​​​ថៃ ត្រឡប់​ទៅ​​ជួយ​ស្រុក​កំណើត​​ក្នុង​ផែនការ World Cup 2034

Share.