
លោកជំទាវ កែ សួនសុភី ស សុខាប្រធានក្លិបបាល់ទាត់វិសាខា សមាជិកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 បន្តនាំយកជាគ្រឿងឧបភោគ បរិភោគជូនដល់វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ ៥១ ខណៈកន្លងមកក្លិបមួយនេះបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ។
អត្ថបទពាក់ព័ន្ធ៖ប្រធានក្លិបបាល់ទាត់វិសាខា ប្រគេនគ្រឿងឧបភោគបរិភោគជូនព្រះចៅអធិការវត្តកូនដំរី
យោងតាមការបញ្ជាក់របស់ឯកឧត្តម លី ឡាយ ប្រធានក្រុមអ្នកគាំទ្រក្លិបបាល់ទាត់វិសាខា បានបញ្ជាក់ថានៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ ក្រុមការងារតំណាងលោកជំទាវ កែ សួនសុភី ស សុខា បាននាំយកអំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគ បរិភោគជូនវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ ៥១ រួមមាន៖
១.អង្ករចំនួន ២ តោន
២.ត្រីខចំនួន ១០ កេសធំ
៣.មីចំនួន ១០ កេសធំ
៤.ទឹកត្រីចំនួន ៥០ យួរ
៥.ទឹកស៊ីអ៊ីវ ចំនួន ៥០ យួរ
៦.ទឹកក្រូចចំនួន ២៥ កេស
៧.ទឹកសុទ្ធចំនួន ២៥ កេស
៨.ត្រីងៀតចំនួន ២០ គីឡូ
9.ឆៃពៅចំនួន ២០ គីឡូ
១០.ពងទាសាបចំនួន ៣០០គ្រាប់
១១.ពងទាប្រៃចំនួន ៣០០គ្រាប់
អត្ថបទពាក់ព័ន្ធ៖ប្រធានក្លិបវិសាខា ផ្ដល់ជាគ្រឿងឧបភោគ បរិភោគដល់កងកម្លាំងខេត្តបន្ទាយមានជ័យ ដែលកំពុងប្រយុទ្ធនឹងកូវីដ-១៩




រូបភាព៖ផ្ដល់ជូន