តារា​​សម្ដែង​ Park Solomon និង​តារា​សម្ដែង​ស្រី​ Cho Yi Hyun ថ្មីៗ​នេះ​បាន​ចែក​រំលែក​រឿងរ៉ាវ​អស់​សំណើច​ពាក់ព័ន្ធ​នឹង​ឈុត​ឆាក​ថើប​មាត់​គ្នា​រវាង​ពួក​គេ​ ដោយ​សារ​តែ​១ឈុត​នោះ​ថត​​ខុស​១៧​ដង​និង​ចំណាយ​ពេល​​ថត​យូរ​ជាង​គេ​។

សូមចុច​អាន តួ​រងស្រី​ «All of Us are Dead» ល្បី​ជាង​តួ​ឯក​រហូត​មាន​អ្នក​ទស្សនា​សំណូមពរ​ឱ្យ​លេង​វគ្គ​ទីពីរ​ទៀត

យោង​តាម​ការ​ផ្សាយ​ពី​ Koreaboo ថ្វី​ត្បិត​តែ​ភាពយន្ត​ភាគ​ជា​ស៊េរី​របស់​ Netflix រឿង​ «All of Us Are Dead» ប្រមូល​ផ្ដុំ​ទៅ​ដោយ​ឈុត​ឆាក​ហិង្សា​និង​ឈុត​ឆាក​ប្រើ​ប្រាស់​អារម្មណ៍​ ប៉ុន្តែ​ ក៏​នៅ​មាន​ឈុត​ឆាក​ផ្អែម​ល្ហែម​ថើប​ក្នា​រវាង​តួអង្គ​សិស្ស​​ Lee Su Hyuk និង​ប្រធាន​ថ្នាក់​ Choi Nam Ra ធ្វើ​ឱ្យ​អ្នក​ទស្សនា​បាន​ស្បើយ​អារម្មណ៍​ខ្លះ​។​

សូមចុច​អាន ភាពយន្ត​ភ័យ​រន្ធត់​ «ខ្មោច​ឆៅ​ Zombie» អុកឡុក​វិទ្យាល័យ​ត្រៀម​​បំបែក​កំណត់​ត្រា​ «Squid Game»

មុន​ពេល​ពួក​គេ​ពិភាក្សា​ពី​ឈុត​ឆាក​នោះ​ Park Solomon ស្រាប់​តែ​បញ្ចេញ​ស្នាម​ញញឹម​ប្រិមប្រិយ​នៅ​លើ​មុខ​របស់​គេ​ ដោយ​សារ​តែ​នឹក​ឃើញ​ដល់​អនុស្សាវរីយ៍​ថត​​ឈុត​នោះ​។

សូមចុចអាន ទម្លាយអាថ៌កំបាំង ឈុតសិស្សសាលាក្នុងរឿង​ «All of Us Are Dead» ហេតុអ្វីមានពណ៌បៃតង?

Park Solomon បាន​បង្ហើប​ឱ្យ​ដឹង​ថា​ឆុត​ដែល​មើល​ទៅ​ធម្មតា​ៗ​នោះ​ត្រូវ​ចំណាយ​ពេល​ថត​រហូត​ដល់​តៅ​១៧​ដង​ ទម្រាំ​តែ​ត្រូវ​ហើយ​ Director ទទួល​យក​បាន​។ ចំណែក​តួ​ស្រី​ Cho Yi Hyun បាន​ទទួល​ស្គាល់​ថា​ខ្លួន​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ខុស​ច្រើន​ដង​ ហើយ​មូលហេតុ​នោះ​គឺ​មក​ពី​ខ្លួន​មិន​អាច​មើល​ឃើញ​បបូរ​មាត់​របស់​ Solomon ទើប​ត្រូវ​ថត​ take ច្រើន​ដង​។

ក្នុង​នោះ​ Cho Yi Hyun បាន​សុំ​ទោស​ចំពោះ​ Park Solomon ប៉ុន្តែ​ភាគី​ Solomon បែរ​ជា​មិន​ត្រឹម​តែ​មិន​ខឹង​ថែម​ទាំង​​ប្រាប់​​ទៀត​ថា​​គេ​សប្បាយ​ចិត្ត​ដែល​បាន​ថត​ឈុត​ថើប​ដដែល​ៗ​ច្រើន​ដង​។

បន្ថែម​ទៅ​លើ​អ្វី​ដែល​ Cho Yi Hyun និយាយ​ខាង​លើ​ Park Solomon បាន​សារភាព​​នៅ​ពី​ក្រោយ​រឿង​រ៉ាវ​នេះ​ថា​ឈុត​ថើប​នេះ​គឺជា​ឈុត​ដែល​លោក​ពេញ​ចិត្ត​បំផុត​នៅ​ក្នុង​រឿង​ភាគ​ «All of Us are Dead» ដោយ​លោក​បាន​លើក​ហេតុផល​ថា​​ «ក្រោយ​ថត​ឈុត​ថើប​នេះ​ ទើប​ខ្ញុំ​ដឹង​ថា​ ហេតុ​អ្វី​ទើប​តួៗ​ប្រុស​ចូលចិត្ត​ថត​ភាពយន្ត​បែប​មនោសញ្ចេតនា​»

Telegram-Troryorng
Share.